Saturday, April 9, 2016

ដំណឹង​ល្អ! Galaxy Note 6 នឹង​​មាន​អាវក្រោះ​​ការពារ​ជ្រាប​ទឹក​ដូច S7/S7 Edge

S7/S7 ក្រឡុក​ទីផ្សារ​ទូរសព្ទ​មិន​ទាន់​បាន​ប៉ុន្មាន​ឥឡូវ​មាន​ព័ត៌មាន​លេចឮ​ថា Galaxy Note 6 ក៏​នឹង​បំពាក់​មុខងារ​ការពារ​ជ្រាប​ទឹក​ដូច​គ្នា​នឹង​ត្រកូល Galaxy S ចុង​ក្រោយ​ទាំង​ពីរ​ម៉ូដែល​ដូចគ្នា។

androidpit-samsung-galaxy-note-5-16

បើ​តាម Sammobile បាន​ឱ្យ​ដឹង​ថា Note 6 នឹង​បំពាក់​ដោយ​អាវក្រោះ​ការពារ​ជ្រាប​ទឹក​កម្រិត IP68 ដែល​បាន​ន័យ​ថា​វា​អាច​ត្រាំ​ក្នុង​ទឹក​បាន​ជម្រៅ ១ម៉ែត្រ​កន្លះ​រយៈ​ពេល ៣០នាទី​ដោយ​គ្មាន​បញ្ហា។

កាន់​តែ​ពិសេស​ទៀត​នោះ Note 6 ត្រូវ​បាន​ប្រភព​ដដែល​បញ្ជាក់​ថា​នឹង​មាន​មុខងារ​ស្កេន​ប្រស្រី​ភ្នែក Iris Scanner ឬ Iris Cam ដែល​បច្ចុប្បន្ន​ត្រូវ​បាន​សិក្សា​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​បន្ថែម​នៅ​ប្រទេស​ឥណ្ឌា។

Note 6 រំពឹង​ថា​នឹង​បំពាក់ RAM ទំហំ​ធំ 6GB និង​មាន​អេក្រង់ ៥,៨អ៊ីញ រី​ឯ Resolution ប្រភេទ QHD។ ដោយ​ឡែក​កាមេរ៉ា​ក្រោយ​ទំហំ 12MB និង Storage ទំហំ 128GB ឬ​ដល់​ទៅ 256GB។ Note 6 នឹង​ត្រូវ​ប្រកាស​នៅ​ចុង​ខែ​សីហា​ឬ​ដើម​ខែ​កញ្ញា ដែល​ជា​​រដូវ​កាល iPhone 7 បង្ហាញ​ខ្លួន៕

0 comments:

Post a Comment