Saturday, April 9, 2016

ឥឡូវ​នេះ​លើ​​​ iOS ក៏​អាច​បក​ប្រែ​​ដោយ​គ្មាន​អ៊ីនធឺណិត​ បក​បាន​ដល់​៤២ភាសា​

កាល​ពី​សប្ដាហ៍​មុន​ Sabay បាន​បង្ហាញ​កម្មវិធី​បក​ប្រែ​មួយ​របស់​ Microsoft ដែល​អាច​បក​ប្រែ​ភាសា​ដោយ​មិន​ប្រើ​ប្រាស់​អ៊ីនធឺណិត​បាន​ ​ប៉ុន្តែ​បាន​តែ​នៅ​លើ​ប្រព័ន្ធ​ Android ប៉ុណ្ណោះ។ ដោយឡែក​​ក្រុមហ៊ុន​ Microsoft ទើប​តែ​ធ្វើ​ការ​អាប់ដេត​កម្មវិធី​បក​ប្រែ​នេះ​​​សម្រាប់​ប្រព័ន្ធ​ ប្រតិបត្តិការ​ iOS ដោយ​អាច​ឲ្យ​​បក​ប្រែ​​ភាសា​​មិន​ចាំ​បាច់​មាន​អ៊ីនធឺណិត​បាន​​ដូច​ Android បាន​ ដោយ​បក​ប្រែ​បាន​ចំនួន​៤២​ភាសា​ឯ​ណោះ។

microsoft-translator-iphone6-hero

គួរ​បញ្ជាក់​ដែរ​ថា​ដើម្បី​អាច​បក​ប្រែ​ដោយ​គ្មាន​អ៊ីនធឺណិត​បាន​គឺ​ ត្រូវ​ចូល​ទៅ​ទាញ​កញ្ចប់​ភាសា​នី​មួយ​ៗ​តាម​រយៈ​ Settings របស់​កម្មវិធី៕

screen322x572 (1)

ចំពោះ​ប្រិយមិត្ត​ដែល​មិន​ទាន់​ដំឡើង​កម្មវិធី​ខាង​លើ​អាច​ចុច​លើ​រូបភាព​ខាង​ក្រោម៖​​​​​​​​​​​

jkshin-speech-main-100607371-p-6619-3572-14591480632


en-play-badge1 (1)

0 comments:

Post a Comment