Saturday, June 4, 2016

សង្ស័យ​ Facebook លួច​​ស្តាប់ អ្នក​ជំនាញ​ប្រាប់​វិធី​ការពារ

យោង​តាម​សាស្ត្រាចារ្យ ​Kelli Burns ​អ្នក​បង្រៀន​ខាង​ផ្នែក​ទំនាក់​ទំនង​នៅ​មហាវិទ្យាល័យ​ South Florida បាន​លើក​ឡើង​ថា​ Facebook បាន​លួច​ស្ដាប់​ការ​សន្ទនា​របស់​អ្នក​ប្រើ​ប្រាស់​ទាំង​ពួក​គេ​មិន​បាន​ដឹង​ខ្លួន។

ecc7c097208c884f88b01d3fb9b29a72

ដើម្បី​បញ្ជាក់​ពី​ការ​លើក​ឡើង​នេះ​សាស្ត្រាចារ្យ​ Burns បាន​បើក​មុខងារ​មីក្រូហ្វូន​លើ​ទូរសព្ទ​របស់​គាត់​ហើយ​និយាយ​ថា​៖ “ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​នឹង​ដំណើរ​បរ​បាញ់​សត្វ​នៅ​អាហ្វ្រិក។ ខ្ញុំ​គិត​ថា​​វា​​​ប្រហែល​​អស្ចារ្យ​នៅ​ពេល​ដែល​បាន​ជិះ​ឡាន​ Jeep នៅ​ទី​នោះ”។ មួយ​នាទី​ក្រោយ​មក​សាស្ត្រាចារ្យ​​រូប​នេះ​បើក​គណនី​ Facebook របស់​នាង​ ហើយ​នាង​ក៏​បាន​ប្រទះ​ឃើញ​រឿង​រ៉ាវ​ពាក់ព័ន្ធ​នឹង​ដំណើរ​បរ​បាញ់​សត្វ​នៅ​លើ​ New Feeds របស់​នាង។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ផ្ទាំង​ពាណិជ្ជកម្ម​អំពី​ឡាន​នៅ​លើ​គណនី​នាង​ទៀត​ផង។

ដោយ​ឡែក​ខាង​ Facebook បាន​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ថា​ ខ្លួន​មិន​បាន​ប្រើ​មីក្រូហ្វូន​​​ដើម្បី​លួច​ស្ដាប់​ការ​សន្ទនា​អ្នក​ប្រើ​ ដើម្បី​ជា​ផល​ប្រយោជន៍​របស់​ខ្លួន​នោះ​ឡើយ។ New Feeds ឬ​ ​ផ្ទាំង​ពាណិជ្ជកម្ម​​​បង្ហាញ​ទៅ​នេះ​គឺ​ផ្អែក​លើ​ចំណូល​ចិត្ត​របស់​អ្នក​ប្រើ​ប្រាស់ និង​ព័ត៌មាន​ដទៃ​ទៀត​ ដោយ​មិន​បាន​ផ្អែក​លើ​សំឡេង​ឡើយ។

ទោះ​បី​អ្នក​ជឿ​ ឬ​​មិន​ជឿ​នូវ​ការ​លើក​ឡើង​របស់​ Facebook យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​មាន​វិធី​មួយ​ដែល​អាច​ហាម​ឃាត់​ Facebook ពី​ការ​លួច​ស្ដាប់​ការ​សន្ទនា​របស់​អ្នក​បាន ដោយ​គ្រាន់​តែ​បិទ​មុខងារ​មីក្រូហ្វូន។

@សម្រាប់​ iPhone ចូល​ទៅ​ Settings → Privacy → Microphone រួច​បិត​ទមុខងារ​ Microphone លើ​កម្មវិធី​ Facebook

Facebook-Microphone-settings
​@សម្រាប់​ Android ចូល​ទៅ​ Settings → Application manager → Facebook → Permissions រួច​បិទ​មុខងារ​ Microphone

​​​​​​​​​​​​​​​​​​​​​​adnoird

0 comments:

Post a Comment