Friday, July 22, 2016

ការពារ Hack អាប់ដេត​​ iOS 9.3.3 ឥឡូវ​នេះ​

ប្រសិន​បើ​អ្នក​នៅ​​មិន​ទាន់​អាប់ដេត​ iPhone ឬ​ Mac ទៅ​កាន់​ជំនាន់​ចុង​ក្រោយ​បង្អស់​ទេ អ្នក​គួរ​តែ​ធ្វើ​វា​ពេល​នេះ​ ​បើ​មិន​អ៊ីចឹង​ទេ​អាច​នឹង​ត្រូវ​ Hacker ធ្វើ​បាប​បាន។
 កាល​ពី​ថ្មីៗ​នេះ​ក្រុមហ៊ុន​ Cisco បាន​រក​ឃើញ​ថា​ Hacker អាច​ផ្ញើ​ឯកសារ​​ប្រភេទ​ .TIF (.TIF ជា​ប្រភេទ​​ឯកសារ​រូបភាព​ ដូច​ជា​ .jpg) ​មក​កាន់​អ្នក​​តាម​រយៈ​ iMessage ហើយ​នៅ​ពេល​អ្នក​ទទួល​បាន​ ឯកសារ​នោះ​អាច​ដំណើរ​ការ​កូដ​ដែល​អនុញ្ញាត​ឲ្យ​ Hacker ​ចូល​ទៅ​ក្នុង​អង្គ​ផ្ទុក​ទិន្នន័យ​ និង​ អាច​ចូល​យក​លេខ​សម្ងាត់​ដែល​រក្ស​ទុក​លើ​ឧបករណ៍​របស់​អ្នក​បាន។

​មាន​​វិធី​មួយ​ចំនួន​អាច​ជួយ​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​នេះ​បាន​ គឺ​អាប់ដេត​ iPhone ទៅ​កាន់​ iOS 9.3.3 ឬ អាប់​ដេត​ Mac ទៅ​កាន់​ El Capitan 10.11.6 ឬ​អាច​បិទ​មុខងារ​ iMessage ចោល​តែ​ម្ដង។ ទាក់​ទង​នឹង​ចន្លោះ​ប្រហោង​ខាង​លើ​នេះ​គេ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយតប​ពី​ សំណាក់​ក្រុមហ៊ុន​ Apple នៅ​ឡើយ​ទេ៕​​​​
ចុច​អាន៖ iOS 9.3.3 អាប់ដេត​បាន ដំណើរការ​កាន់​តែ​ស្រួល ថ្ម​កាន់​យូរ​ជាង​មុន
ប្រែ​សម្រួល៖​ ហៃ​ សុខ​ហេង
ប្រភព៖ CNet​​​​​​​​​​​​​

0 comments:

Post a Comment