Wednesday, July 6, 2016

ធ្លាយ​រាង​​​ក្រោយ​ iPhone 7 ពណ៌​មាស​ ឡេន​កាមេរ៉ា​ធំ​ជាង​មុន

ព្រឹក​មិញ​នេះ​រូបភាព​មួយ​សន្លឹក​​ត្រូវ​បាន​​បែក​ធ្លាយ​ចេញ​ពី​ប្រព័ន្ធ​ Baidu របស់​ចិន​ ដែល​គេ​សន្និដ្ឋាន​ថា​ជា​រូបរាង​ពី​ក្រោយ​​នៃ​ iPhone 7 របស់​ Apple។

តាម​រូបភាព​អាច​ឃើញ​បាន​ថា​ឡេន​កាមេរ៉ា​​ហាក់​មាន​ទំហំ​ធំ​ជាង​​ iPhone 6s ដូច​​នឹង​ពាក្យ​ចចាមអារ៉ាម​ផ្សព្វ​ផ្សាយ​កន្លង​មក។ មិន​តែ​ប៉ុណ្ណោះ​ខ្សែ​បន្ទាត់​ពណ៌​ស​​បាន​ប្ដូរ​ទីតាំង​ ដោយ​ទៅ​​ស្ថិត​នៅ​ផ្នែក​កៀន​ខាង​លើ​ និង​ ខាង​ក្រោម​វិញ។ ត្បិត​ថា​រូបភាព​នេះ​​​មិន​អាច​​មើល​ឃើញ​​ផ្នែក​ខាង​ក្រោម​នៃ​ទូរសព្ទ​ ច្បាស់​ ប៉ុន្តែ​មើល​ទៅ​ហាក់​ដូច​ជា​មិន​ឃើញ​រន្ធ​កាស​ 3.5mm ឡើយ។

​ទោះ​បី​ជា​ iPhone ខាង​លើ​មាន​ការ​កែ​ប្រែ​​ចំណុច​ខ្លះៗ​ក៏​ពិត​មែន​ ប៉ុន្តែ​គេ​នៅ​មិន​អាច​ប្រាកដ​ចិត្ត​ទេ​ថា​វា​ជា​រូបរាង​ពិត​ប្រាកដ​របស់​​ iPhone 7 នោះ។ ដូច​នេះ​មាន​តែ​រង់​ចាំ​មើល​ការ​ប្រកាស​ជា​ផ្លូវ​ការ​ពី​ក្រុមហ៊ុន​ Apple ​នៅ​អំឡុង​ខែ​កញ្ញា​ខាង​មុខ៕​​​​​​​​​​​​​​

0 comments:

Post a Comment