Tuesday, August 23, 2016

Android 7.0 ចេញ​ផ្លូវ​ការ​ហើយ

ក្រុមហ៊ុន​ Google បាន​បញ្ចេញ​ជា​ផ្លូវ​ការ​នូវ​ប្រតិបត្តិការ​ Android ជំនាន់​ចុង​ក្រោយ​ 7.0 ដែល​មាន​កូដ​ឈ្មោះ​ថា​ Nougat។
បច្ចុប្បន្ន​​នេះ​មាន​តែ​ទូរសព្ទ​ម៉ូដែល Nexus 6, 6P, 5X​ និង​ Tablet ម៉ូដែល​ Pixel C ឬ Nexus 9 ប៉ុណ្ណោះ​ដែល​អាច​ទទួល​បាន​ការ​អាប់ដេត​នេះ។
Google ក៏​បាន​បញ្ជាក់​ដែរ​ថា​ទូរសព្ទ​ជំនាន់​ថ្មី​របស់​ LG ដែល​បញ្ចេញ​ដើម​ខែ​កញ្ញា​ខាង​មុខ នឹង​មាន​ដំឡើង​មក​ស្រាប់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​នេះ។ ចំណែក​ឯ​​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​​ដទៃ​ទៀត​ដែល​ចង់​ប្រើ​ Android 7.0 ​ត្រូវ​រង់​ចាំ​រហូត​ដល់​ក្រុមហ៊ុន​ផលិត​របស់​ខ្លួន​បញ្ចេញ​ឲ្យ​ដំឡើង​ជា​ ផ្លូវ​ការ។
​​​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរសព្ទ​ជំនាន់​ថ្មី​នេះ​មាន​​បន្ថែម​មុខងារ​ ថ្មីៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដូច​ជា​ អនុញ្ញាត​ឲ្យ​កម្មវិធី​ពីរ​ដំណើរ​ការ​លើ​អេក្រង់​មួយ​ក្នុង​ពេល​តែ​មួយ​ និង​ អាច​ជួយ​ឲ្យ​ទូរសព្ទ​​ដើរ​ក្រាហ្វិក​ 3D បាន​កាន់​តែ​ល្អ​ជាង​មុន​ ជា​ដើម៕​​
ចុច​អាន៖ មុខងារ​ពិសេស​គាស់​ពី​ឃ្លាំង ១០ ចំណុច វិនិច្ឆ័យ​សមត្ថភាព Note 7
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BBC​​

0 comments:

Post a Comment