Thursday, August 18, 2016

បាន​៥​ពាន់​ដុល្លារ​ ​ក្រោយ​រក​ឃើញ​ចន្លោះ​ប្រហោង​ ​Firefox និង Chrome

RAFAY BALOCH​ ​ជា​ ​Hacker​ ​ដែល​មាន​ចំណេះ​ដឹង​ប្រកប​ដោយ​វិជ្ជាជីវៈ​របស់​ប្រទេស​ប៉ាគីស្ថាន​ ​ទើប​ទទួល​បាន​រង្វាន់​ ​៥​ ​ពាន់​ដុល្លារ​ក្រោយ​រក​ឃើញ​ចន្លោះ​ប្រហោង​ផ្នែក​សុវត្ថិភាព​របស់​ ​Firefox និង Chrome។

មិន​ត្រឹម​តែ​ជា​ ​Hacker​ ​លោក​ ​BALOCH​ ​ក៏​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា​ ​ហើយ​ចន្លោះ​ប្រហោង​ដែល​គាត់​រក​ឃើញ​នោះ​ ​គឺ​ជា​ចំណុច​សំខាន់​ដែល​ ​Hacker​ ​ខិលខូច​អាច​យក​បាន​​ទិន្នន័យ ​ដូច​ជា​ព័ត៌មាន​ផ្ទាល់​ខ្លួន​ ​និង​សកម្មភាព​ផ្នែក​ទូទាត់​សាច់ប្រាក់​តាម​បណ្ដាញ​អ៊ីនធឺណិត​របស់​អ្នក​ ប្រើ​កម្មវិធី​ទាំង​ ​២​ ​នេះ។
កាន់​តែ​ពិសេស​ ​RAFAY BALOCH​ ​ក៏​ធ្លាប់​រក​ឃើញ​ចន្លោះ​ប្រហោង​ផ្នែក​សុវត្ថិភាព​នៃ​សេវាកម្ម​ទូទាត់​ សាច់ប្រាក់​តាម​បណ្ដាញ​អ៊ីនធឺណិត​ ​PayPal​ ​ហើយ​​ក៏​បាន​ក្លាយ​ជា​បុគ្គលិក​នៅ​ទី​នោះ​ ​អម​ជា​មួយ​រង្វាន់​ប្រមាណ​ ​១​ ​ម៉ឺន​ដុល្លារ៕
អាន​បន្ត​ ​៖​ ដឹង​តម្លៃ​ម៉ូតូ Café ពេញ​និយម​​មួយ​ទឹក សល់​ប៉ុន្មាន​អត់?
ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​hackread

0 comments:

Post a Comment