Tuesday, September 27, 2016

របៀប​បង្កើត App ដាក់​លើ Play Store ដោយ​ប្រើ Android Studio

“Android Studio” ជា​កម្មវិធី​រៀន​បង្កើត App ដើម្បី​ដាក់​ឲ្យ​ទាញ​យក​​នៅ​លើ Play Store ​​ដែលផ្តល់​ភាព​ងាយស្រួល​សម្រាប់អ្នក​ដែល​ចង់​ក្លាយ​ជា​អ្នក​អភិវឌ្ឃន៍​កម្មវិធី​លើ​ទូរសព្ទ​ដៃ​ដូចជា ប្រព័ន្ធ​ប្រតិបត្តិការ Android ជា​ដើម។
លោក ជៀប គន្ធា ស្ថាបនិក​កម្មវិធី​លំហាត់ រូបមន្តគណិតវិទ្យា រូបវិទ្យា គីមីរៀន​​សម្រាប់​ថ្នាក់​វិទ្យាល័យ បានប្រាប់​ឲ្យ​​ដឹង​ថា មុន​នឹង​ចាប់​ផ្តើម​​រៀន​បង្កើត​កម្មវិធី​លើ​ទូរសព្ទ​​​ដៃ ដំបូង​ត្រូវ​មាន​គោល​បំណង​ច្បាស់​លាស់​ជា​មុន​សិន។ ត្រូវ​​លើក​ជា​សំណួរ​សួរ​ខ្លួន​ឯង​ថា តើ​កម្មវិធី​អ្វី​ដែល​ចង់​បង្កើត​​ឡើង​? មាន​អត្ថប្រយោជន៍​ដែរ​ឬ​ទេ? អាច​​ជួយ​សម្រួល​ការងារ​អ្វី​បាន​ខ្លះ? និងអាច​ប្រើ​បាន​សម្រាប់​មនុស្ស​វ័យ​ណា? ជំហាន​បន្ទាប់​ត្រូវ​ដាក់​ចិត្ត​ដាក់​កាយ​ស្រាវជ្រាវបន្ថែមពីរបៀបសរសេរកូដ​ដាក់​លើកម្មវិធី​តាម​រយៈ YouTube ឬ Google ជាដើម តែប្រសិនបើអ្នក​ចេះ​រចនា​ឈ្មោះ​កម្មវិធី​​ឲ្យ​ទាក់​ទាញ​ទៀត​កាន់​តែ​ប្រសើរ ។
ចំណែករបៀប​នៃ​ការ​បង្កើត​កម្មវិធី ដំបូង​ត្រូវ​ចូល​ទៅ​បើក​កម្មវិធី Android Studio រួចចុច Start a new Android Studio project បន្ទាប់​ដាក់​ឈ្មោះ​កម្មវិធី​ដែល​អ្នក​​ចង់​បង្កើត​និង​ឈ្មោះ​អ្នក​បង្កើត​រួច​អនុវត្ត​តាម​វីដេអូ​ខាង​ក្រោមនេះ៖
ចុច​អាន៖  ជៀប គន្ធា គ្មាន​ជំនាញ IT អាច​​បង្កើត App រៀន​តែ​តាម​​ YouTube
អត្ថបទ៖ រក្សា
វីដេអូ​​បង្ហាញ៖ ជៀប គន្ធា


0 comments:

Post a Comment