Sunday, September 25, 2016

មេ​ Facebook គ្រោង​ចាប់​ផ្ដើម​យុទ្ធនាការ​ស្វែង​រក​ជីវិត​​លើ​ភព ​ជិត​ភព​ផែនដី

​Mark Zuckerberg ​នាយក​ប្រតិបត្តិ​ Facebook, លោក​ Yuri Milner សហគ្រិន​រុស្សី​ និង​ សាស្ត្រាចារ្យ​រូបវិទ្យា​លោក​ Stephen Hawking បាន​បង្ហាញ​ពី​ផែនការ​ ស្វែង​រក​សញ្ញា​នៃ​ជីវិត​លើ​ភព​ Proxima b ដែល​មាន​ចម្ងាយ​ ៤ ឆ្នាំ​ពន្លឺ​ពី​ផែនដី។

ភព​ Proxima b ជា​ភព​ទើប​ប្រទះ​ឃើញ​កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ ដោយ​ភព​នេះ​​​សម្បូរ​ទៅ​ដោយ​ថ្ម​ ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​យល់​ថា​វា​មាន​លក្ខខណ្ឌ​សម​ស្រប​អាច​ទ្រទ្រង់ ​ជីវិត​ឲ្យ​រស់​នៅ​បាន៕​​
ចុច​អាន៖ ប្រទះ​ឃើញ​ភព​អាច​ឲ្យ​មនុស្ស​រស់​នៅ​បាន​ មាន​ចម្ងាយ​ ៤ ឆ្នាំ​ពន្លឺ​ពី​ផែនដី​
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​​​

0 comments:

Post a Comment