Tuesday, September 20, 2016

សិស្ស​ ​IT​ ​ឥណ្ឌា​ម្នាក់​​ទទួល​រង្វាន់​ជាង ១ម៉ឺន​ដុល្លារ​ ​ព្រោះ​​រក​ឃើញ​ចន្លោះ​ប្រហោង​ ​Facebook

Arun S Kumar អាយុ ២០ ឆ្នាំ ជា និស្សិត ផ្នែក វិស្វករ កុំព្យូទ័រ នៅ វិទ្យាស្ថាន បច្ចេកវិទ្យា និង គ្រប់គ្រង MES នៃ ទីក្រុង Chathannoor ប្រទេស ឥណ្ឌា ទើប ទទួល រង្វាន់ ១៦ ០០០ ដុល្លារ ក្រោយ គេ រក ឃើញ ចន្លោះ ប្រហោង ផ្នែក សុវត្ថិភាព លើ ប្រព័ន្ធ គ្រប់គ្រង ម៉ាស៊ីន មេ របស់ Facebook។
ចន្លោះ ប្រហោង នោះ គឺ អាច ឲ្យ Hacker ចូល ទៅ គ្រប់គ្រង លើ គណនី ឬ ទំព័រ Facebook នានា ដោយ ចំណាយ ពេល តែ ១០ វិនាទី ប៉ុណ្ណោះ។ ដោយ ឡែក សម្រាប់ Arun S Kumar គេ ក៏ ធ្លាប់ រក ឃើញ នូវ ចន្លោះ ប្រហោង ស្រដៀង នេះ នៅ ក្នុង ប្រព័ន្ធ របស់ Facebook ម្ដង រួច ហើយ កាល ពី ៣ ឆ្នាំ មុន ហើយ បាន រង្វាន់ ៤៦ ០០០ ដុល្លារ។ លើស ពី នេះ គេ ក៏ ធ្លាប់ រក ឃើញ កំហុស បច្ចេកទេស នានា នៅ ក្នុង ប្រព័ន្ធ កុំព្យូទ័រ របស់ Google ផង ដែរ។
Kumar ក៏ ជា និស្សិត IT ឥណ្ឌា តែ ម្នាក់ គត់ ដែល ទទួល មេដាយ White Hat Hacker ពី Facebook និង ទទួល ងារ ជា អ្នក ជួយ បង្កើន កម្រិត សុវត្ថិភាព លើ បណ្ដាញ អ៊ីនធឺណិត។ ជុំវិញ ស្នាដៃ ដ៏ ច្រើន Arun S Kumar បង្ហាញ ថា គេ នឹង យក ប្រាក់ រង្វាន់ ទាំង នោះ ទៅ បន្ត ការ សិក្សា នៅ បរទេស ខណៈ ដែល មាន ឪពុក ជា មន្ត្រី ថ្នាក់ ភូមិបាល (ស្មៀន ភូមិ) និង មាន ម្ដាយ ជា មេផ្ទះ៕
អាន បន្ត ៖ សឹង មិន ជឿ លទ្ធផលត្រាំ ក្នុង ទឹក iPhone 7 និង Galaxy S7
ប្រែ សម្រួល ៖ រដ្ឋ
ប្រភព ៖ indiatimes

0 comments:

Post a Comment