Monday, September 5, 2016

សាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិចប្រចាំប្រទសកម្ពុជា នឹងប្តូរជូនGalaxy Note7 ថ្មី ជំនួសទូរស័ព្ទ Galaxy Note7 ដែលទើបចេញលក់ថ្មីៗនេះ

សាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិចប្រចាំប្រទសកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផលិតនូវផលិតផល ដែលមានគុណភាពខ្ពស់ និងទទួលខុសត្រូវទាំងស្រុងនូវរាល់ឧបទ្ទវហេតុ ដែលបានផ្តល់ ព័ត៌មានដោយ អតិថិជនរបស់យើង។ ដើម្បីឆ្លើយតបទៅនឹង ករណីដែលបានកើតឡើងចំពោះ Galaxy Note 7 ថ្មីនេះ យើងបានស៊ើបអង្កេតយ៉ាងល្អិតល្អន់ ហើយរកឃើញថាវាជា បញ្ហារបស់ថ្មទូរស័ព្ទ។
រហូតមកដល់ពេលនេះ មិនទាន់មានហេតុការណ៍ ណាកើតឡើងចំពោះថ្មរបស់ទូរស័ព្ទ ដែលបានចែកចាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅឡើយទេ។ ប៉ុន្តែសម្រាប់ សាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិចប្រចាំប្រទសកម្ពុជា សុវត្ថិភាពអតិថិជន គឺជាកត្តាចំបង ដូច្នេះក្រុមហ៊ុនបានសម្រេចផ្អាកការលក់ទូរស័ព្ទ ម៉ូដែល Samsung Galaxy Note 7 ថ្មី ជាបណ្តោះអាសន្ន។
ចំពោះអតិថិជនទាំងឡាយណា ដែលបានជាវ Galaxy Note 7 យកទៅប្រើប្រាស់ហើយនោះ ក្រុមហ៊ុនស្ម័គ្រចិត្ត ប្តូរជូននូវទូរស័ព្ទម៉ូដែលដូចគ្នា ថ្មីមួយនាពេលប៉ុន្មានសប្តាហ៍ខាងមុខនេះទៀត។
យើងសូមទទួលស្គាល់ថា ហេតុការណ៍នេះបង្កភាព មិនងាយស្រួលដល់អតិថិជន ប៉ុន្តែនេះជាដំណោះស្រាយដ៏ប្រសើរ ដើម្បីធានាឲ្យបានថា សាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិចប្រចាំប្រទសកម្ពុជា នៅតែបន្តផ្តល់ជូននូវ ផលិតផលដែលមានគុណភាពខ្ពស់ដល់អតិថិជនរបស់ខ្លួន ។ យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធិ ជាមួយដៃគូពាណិជ្ជកម្មទាំងអស់ ដើម្បីធានាឲ្យបានថា រាល់ការផ្លាស់ប្តូរទាំងឡាយប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធិភាពខ្ពស់។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង មកកាន់មជ្ឈមណ្ឌល បម្រើសេវាកម្មយើងខ្ញុំ តាមរយៈលេខ ០២៣ ៩៩៣ ២៣២ ចាប់ពីថ្ងៃច័ន្ទ ទី ៥ កញ្ញា ឆ្នាំ ២០១៦ នេះតទៅ។  
ខ្មែរឡូត

0 comments:

Post a Comment