Monday, September 19, 2016

Samsung​ ​បន្ត​លក់​ភាគ​ហ៊ុន​ក្នុង​ក្រុមហ៊ុន​មួួយ​ចំនួន​ទៀត

ក្រោយ ប្រកាស លក់ ភាគហ៊ុន នៅ ក្នុង Sharp Corp ក្រុមហ៊ុន Samsung ទើប ប្រកាស បន្ត លក់ ភាគហ៊ុន ក្នុង ក្រុមហ៊ុន មួយ ចំនួន ទៀត ដែល មាន ដូច ជា  ASML Holding NV, Seagate Technology Plc និង Rambus Inc។
សម្រាប់ នៅ ក្នុង ASML  Samsung បាន លក់ ភាគហ៊ុន ពាក់ កណ្ដាល ដែល មាន តម្លៃ ៦៧៥ លាន ដុល្លារ ខណៈ ភាគហ៊ុន ៤,២% នៅ ក្នុង Seagate, ៤,៥% នៅ Rambus Inc និង ៣% ដែលស្មើរ ០,៧% នៃហ៊ុនសរុប នៅ Sharp Corp លក់ បាន ៤៥៦,៤ លាន ដុល្លារ ។
ជុំវិញ ការ លក់ ភាគហ៊ុន ជា ច្រើន នេះ អ្នក នាំ ពាក្យ Samsung នៅ តែ បង្ហាញ ដូច ពេល មុន ដែល ថា ក្រុមហ៊ុន ចង់ បង្វែរ គម្រោង វិនិយោគ នានា ទៅ ផ្ដោត សំខាន់ លើ ការ ផលិត ផលិត ផល ស្នូល របស់ ក្រុមហ៊ុន៕
អាន បន្ត ៖ Samsung លក់ ភាគ ហ៊ុន ៣% នៅក្នុង Sharp
អាន បន្ត ៖ កម្មវិធី ទូរសព្ទ CamScanner ស្កេន ឯកសារ តាម ចិត្ត មិន បាច់ ប្រើ ម៉ាស៊ីន
ប្រែ សម្រួល ៖ រដ្ឋ
ប្រភព ៖ reuters

0 comments:

Post a Comment