Monday, October 10, 2016

ទំនើប​​បំផុត​! ចង់​​ទិញ​​ទំនិញ​​តាម​​អន​ឡាញ បង្កើត​​តែ​​រូប​ភាព​​កាត​​ដោយ​​ខ្លួន​ឯ​ង​តែ​៥​នាទី​ប៉ុណ្ណោះ

ការទិញទំនិញតាមអនឡាញកាន់តែពេញនិយមខ្លាំងសម្រាប់ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន ខណៈ​សុវត្ថិភាព​នៃ​ការ​ទូទាត់​ប្រាក់​នៅ​តែ​ជា​បញ្ហា​ចោទ។ បញ្ចប់​កង្វល់​ទាំង​អស់​របស់​អ្នក​រាល់​ពេលទិញ​ទំនិញ​អនឡាញ ដោយ​ងាក​មក​ប្រើ​កាត​និម្មិត ម៉ាស្ទ័រកាត របស់​ធនាគារ​ABA។
ពិតជាទំនើបមិនធ្លាប់មានពីមុនមក ធនាគារ ABA បានផ្តល់ជូននូវកាតនិម្មិត ម៉ាស្ទ័រកាត (Virtual MasterCard) ដោយ​​​គ្រាន់​តែ​ចំណាយ​ពេល​ប្រមាណ​៥នាទីប៉ុណ្ណោះដើម្បីបង្កើតរូបភាព MasterCard នៅ​លើ​អេ​ក្រង់​កុំព្យូទ័រ​ពេល​ដែល​​បើក​ប្រើសេវាធនាគារតាមអ៊ីនធឺណែត iBanking របស់ ABA ។ កាតនេះអាចធ្វើការទូទាត់ និង​បញ្ជា​ទិញ​ទំនិញ​តាម​អន​ឡាញបានភ្លាមៗ ថែមទាំងធានាសុវត្ថិភាព១០០%។
កាតនិម្មិត ម៉ាស្ទ័រកាត មានតម្លៃ និងអាចប្រើប្រាស់បានដូចកាតទូទាត់ពិតប្រាកដ គ្រាន់តែគ្មានរូបរាងមិនអាចកាន់ ឬប៉ះបានតែប៉ុណ្ណោះ។ កាតនិម្មិតនេះបង្កើតឡើងជាពិសេសឆ្លើយតបនឹងតម្រូវការរបស់អតិថិជនសម័យឌីជីថល ដូចជា៖
– ការពារទឹកប្រាក់ក្នុងគណនីរបស់អតិថិជនពីការលួចបន្លំរបស់ចោរអនឡាញ (Identify thief)
– មិនចាំបាច់ត្រូវធ្វើដំណើរទៅធនាគារដើម្បីបំពេញពាក្យស្នើសុំប្រើប្រាស់ MasterCard
– បង្កើតបានដោយខ្លួនឯងផ្ទាល់ រហ័ស និង ងាយស្រួលតាមរយៈសេវាធនាគារតាមអ៊ីនធើណេត ABA iBanking
– ធ្វើការទូទាត់តាមផ្សារអនឡាញដែលមានស្លាកសញ្ញា MasterCard ដូចជា Amazon, Ebay, AliExpress ជាដើម
– មិនពិបាកទុកដាក់កាតតាមខ្លួននាំឲ្យចង្អៀតកាបូប
ទឹកប្រាក់ដែលសល់មិនបានប្រើប្រាស់នឹងបញ្ចូលត្រឡប់ទៅក្នុងគណនីគោលរបស់អ្នកវិញ ខណៈសុវត្ថិភាពត្រូវបានធានា ១០០% ព្រោះ អ្នក ប្រើប្រាស់ បង្កើត កាត ប្រភេទ នេះ ម្តង សម្រាប់ ប្រើ ទិញ ទំនិញ អនឡាញ ម្តង ប៉ុណ្ណោះ ដោយ គេ អាច កំណត់ អាយុកាល របស់ កាត និង ចំនួន ទឹកប្រាក់ ជាក់លាក់ តាម តម្រូវការ នៃ ការ ប្រើប្រាស់ ។
គុណសម្បត្តិ កាតនិម្មិត ម៉ាស្ទ័រកាត (Virtual MasterCard)
– មិនគិតកម្រៃពេលចេញកាតនិងកម្រៃប្រចាំឆ្នាំ (សម្រាប់ការបង្កើតកាតនេះ១ដងក្នុង១ខែ)
– អាចចេញកាតបានភ្លាមៗ និង ប្រើទិញទំនិញបានភ្លាមៗ
– មានការជូនដំណឹងរាល់ប្រតិបត្តិការនីមួយៗ
– មិនចាំបាច់បញ្ចេញឈ្មោះអ្នកប្រើប្រាស់ និង ព័ត៌មានលម្អិតពីគណនីគោល
បច្ចុប្បន្នដើម្បីប្រើប្រាស់សេវានេះបាន តម្រូវឲ្យអ្នកមានគណនីនៅធនាគារ ABA និង ប្រើប្រាស់សេវា ABA iBanking
សម្រាប់ព័ត៌មានទាក់ទងនឹងរបៀបប្រើប្រាស់កាតនិម្មិតម៉ាស្ទ័រកាត សូមចូលទៅកាន់វិបសាយ MasterCard និម្មិត និង ស្វែងយល់ពីរបៀបបង្កើតកាតនិម្មិត សូមចុចទីនេះ
ចុចអាន ៖ តិច អត់ ដឹង! ប្រើ E-Cash ស្រួល អញ្ចឹង ហើយ មាន ប្រយោជន៍ ច្រើន ទៀត
ចុច តែ ម្តង អាច ប្រើ ប្រាស់ គណនី ធនាគារ របស់ ខ្លួន បាន គ្រប់ ពេល វេលា គ្រប់ ទី កន្លែង

0 comments:

Post a Comment