Thursday, November 3, 2016

Facebook រក​ចំណូល​បានកប់​ក្ដោង​ទៀត​ហើយ​នៅ​ត្រីមាសទី ៣

ក្រុមហ៊ុន​ Facebook បាន​បញ្ចេញ​របាយការណ៍​ហិរញ្ញវត្ថុ​​ប្រចាំ​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៦ ​ដែល​​បង្ហាញ​ចំណូល​នៅ​តែ​បន្ត​កើន​ឡើង​ឥត​ឈប់​ឈរ។
សម្រាប់​រយៈ​ពេល​ ៣ ខែ​នៃ​ត្រីមាស​ទី​ ៣ នេះ​ Facebook អាច​រក​ចំណូល​សរុប​បាន​ ៧,០១ ពាន់​លាន​ដុល្លារ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ កើន​ឡើង ៥៩% ដែល​មាន​ចំណូល​សរុប​ ​៤,២៩ ពាន់​លាន​ដុល្លារ។ ក្រឡេក​មើល​ចំនួន​​អ្នក​ប្រើ​ប្រាស់​សកម្ម​ប្រចាំ​ថ្ងៃ​វិញ​​គិត​ត្រឹម​ខែ​កញ្ញា​ឆ្នាំ​ ២០១៦ មាន​ចំនួន​ ១,១៨ ពាន់​លាន​នាក់ កើន​ឡើង​ ១៧% ធៀប​នឹង​ឆ្នាំ​មុន។​ ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​ទាំង​ ១,១៨ ពាន់​លាន​នាក់​នេះ​​មាន​ ១,០៩ ពាន់​លាន​នាក់​ជា​អ្នក​ប្រើ​ប្រាស់​តាម​ទូរសព្ទ។
ចំពោះ​ទិន្នន័យ​អ្នក​ប្រើ​ប្រាស់​សកម្ម​ប្រចាំ​ខែ​គិត​ត្រឹម​​ខែ​កញ្ញា​ ឆ្នាំ​ ២០១៦ មាន​ចំនួន​ ១,៧៩ ពាន់​លាន​នាក់​ កើន​ឡើង​ ១៦% បើ​ធៀប​នឹង​ឆ្នាំ​មុន ហើយ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​ទាំង​នេះ​មាន​ ១,៦៦ ពាន់​លាន​នាក់​ ជា​អ្នក​ប្រើ​ប្រាស់​តាម​ទូរសព្ទ។
សរុប​រយៈ​ពេល​ ៩ ខែ​ដំបូង​នា​ឆ្នាំ​ ២០១៦ នេះ​ Facebook រក​ចំណូល​សរុប​បាន​ ១៨,៨២ ពាន់​លាន​ដុល្លារ ប្រៀប​នឹង​ឆ្នាំ​ ២០១៥ រយៈពេល​ ៩ ខែ​ដំបូង​ រក​ចំណូល​បាន​ត្រឹម​ ១២,០៨ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ៕
ចុច​អាន៖ Facebook ចេញ​មុខ​ងារ​ថ្មី​ប្រជែង Snapchat
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Facebook​​​​​​​​​

0 comments:

Post a Comment