Tuesday, January 3, 2017

Apple​ ​កាត់​បន្ថយ​ការ​ផលិត​ ​iPhone​ ​ពី​ខែ​មករា​ ​ដល់​មិនា​ ​២០១៧

យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ពី​ទីផ្សារ​ភាគហ៊ុន​ ​Nikkei​ ​បង្ហាញ​ថា​ ​Apple​ ​នឹង​កាត់​បន្ថយ​ការ​ផលិត​ ​iPhone​ ​ប្រមាណ​ ​១០​ ​%​ ​ចាប់​ពី​ខែ​មករា​ ​ដល់​មិនា​ ​ឆ្នាំ​ ​២០១៧។
ក្រោយ​ ​Nikkei​ ​បញ្ចេញ​របាយការណ៍​ខាង​លើ ​ភាគហ៊ុន​របស់​ ​Apple​ ​ក្នុង​ផ្សារហ៊ុន​ ​Nasdaq​ ​បាន​ធ្លាក់​ ​០,៨៤​ ​ភាគ​រយ​ ​ហើយ​ភ្លាម​ៗ​នោះ​អ្នក​នាំ​ពាក្យ​របស់​ ​Apple​ ​បាន​ចេញ​មក​ច្រាន​ចោល​នូវ​របាយការណ៍​នោះ​ ​ដោយ​មិន​បាន​បន្ថែម​ព័ត៌មាន​អ្វី​នោះ​ទេ។
ដោយ​ឡែក​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ទាំង​អស់​ជឿ​លើ​របាយការណ៍​របស់​ ​Nikkei​ ​ថា​មាន​ភាគ​រយ​ត្រូវ​ច្រើន​ ព្រោះ​ភាគរយ​លក់​ ​iPhone​ ​ក្នុង​ខែ​មករា​ ​ដល់​មិនា​ ​២០១៦​ ​បាន​ធ្លាក់​ចុះ​ខ្លាំង​ប្រមាណ​ ​៣០​ ​%​ ​ហើយ​គេ​ក៏​សន្និដ្ឋាន​ថា​ត្រី​មាស​ទី​១​ ​២០១៧​ ​នេះ​ក៏​នៅ​តែ​ដូច​គ្នា៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រដ្ឋ

0 comments:

Post a Comment