Friday, March 24, 2017

ភ្នាក់ងារ CIA​ ​ផលិត​​បច្ចេកវិទ្យា​​វាយ​លុក ​iPhone​ ​និង​ ​MacBooks បាន​សម្រេច

យោង​តាម​ ​WikiLeaks​ ​ដែល​ជា​វេបសាយ​តែង​ទម្លាយ​ដំណឹង​ផ្ទៃ​ក្នុង​របស់​រដ្ឋាភិបាល​អាមេរិក​ ​បាន​បង្ហាញ​ថា​ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់​ ​(CIA)​ ​ទើប​ផលិត​សម្រេច​នូវ​បច្ចេកវិទ្យា​អាច​​វាយលុក (​Hack)​ ​ចូល​ ​ប្រមូល​ទិន្នន័យ​ ​ហើយ​បញ្ជា​ ​iPhone​ ​និង​ ​MacBooks​ ​ដោយ​មិន​ឲ្យ​អ្នក​ប្រើប្រាស់​ដឹង​ខ្លួន​ឡើយ។

NightSkies​ ​ជា​បច្ចេកវិទ្យា​សម្រាប់​ ​Hack​ ​ទូរសព្ទ iPhone​ ​ដែល​ ​CIA​ ​ផលិត​បាន​តាំង​ពី​ឆ្នាំ​ ​២០០៨​ ​ហើយ​មាន​បង្កប់​ក្នុង​ ​iPhone​ ​ចាប់​ពី​ម៉ូដែល​ ​3Gs​ ​ដល់​បច្ចុប្បន្ន។ WikiLeaks​ ​បញ្ជាក់​ទៀត​ថា​ ​ទោះ​ជា​ ​NightSkies ​មាន​បង្កប់​យូរ​មក​ហើយ​ក្នុង​ ​iPhone​ ​តែ​ទើប​ថ្មី​ៗ​នេះ​ ​ពួក​វា​ផ្ដើម​ដំណើរ​ការ​ ​ជា​ពិសេស​លើ​ម៉ូដែល​ថ្មី​ៗ។
NightSkies​ ​នឹង​បញ្ជូន​ទិន្នន័យ​ក្នុង​ ​iPhone​ ​ដែល​មាន​ដូច​ជា​ឈ្មោះ​ ​លេខ​ទូរសព្ទ​ ​សារ​ជា​អក្សរ​ ​ការ​ហៅ​ចេញ​ចូល​ ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ ​ឬ​ប្រភេទ​វីដេអូ​ដែល​មើល​ក្នុង​ ​YouTube។
Sonic Screwdriver ​ជា​បច្ចេកវិទ្យា​ដែល​ ​CIA​ ​ទើប​ផលិត​បាន​ ​ដែល​បង្កប់​ក្នុង​ឧបករណ៍​ជើង​តំណ​រន្ធ​ ​Thunderbolt​ ​ទៅ​ ​Ethernet​ ​របស់​ ​MacBooks​ ​ហើយ​វា​នឹង​មាន​សមត្ថភាព​ជ្រៀត​ចូល​ប្រព័ន្ធ​ប្រតិបត្តិការ​ ​និង​គ្រប់គ្រង​ទាំង​ស្រុង​លើ​ ​MacBooks​ ​គ្រប់​ម៉ូដែល។
កាន់​តែ​គ្រោះ​ថ្នាក់​ជា​មួយ​ ​DarkSeaSkies​ ​ដែល​ផលិត​ពិសេស​អាច​ ​Hack​ ​គ្រប់គ្រង​ទាំង​ស្រុង​លើ​ ​MacBook Air​ ​ដោយ​ប្រើ​ពេល​តែ​ ​២៩​ ​វិនាទី​ប៉ុណ្ណោះ​ ​ហើយ​ ​CIA​ ​អាច​បញ្ចូល​បច្ចេកវិទ្យា​នេះ​ទៅ​ ​MacBook Air​ ​នានា​ដែល​បាន​ភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត៕

ប្រភព៖ RT   ប្រែ​សម្រួល៖ រដ្ឋ

1 comments: