សំនួរគួរឲ្យចាប់អារម្មណ៍មួយបានលេចឡើងលើវិបសាយសួរសំនួរ Quora ដោយបានចោទសួរថា «តើក្នុងមួយសប្ដាហ៍លោក Mark Zuckerberg ចំណាយពេលប៉ុន្មានម៉ោងធ្វើការនៅការិយាល័យរបស់ខ្លួន?
គណនីឈ្មោះ Lee Byron ដែលអះអាងថាធ្វើការនៅ Facebook តាំងពីឆ្នាំ ២០០៨ បានរៀបរាប់ពីការមើលឃើញជាក់ស្ដែងព្រោះថាគាត់អង្គុយធ្វើការក្បែរលោក Mark Zuckerberg នៅទីស្នាក់ការ Facebook។ Lee បានរៀបរាប់ដូចនេះ ៖
«រៀងរាល់ព្រឹកគាត់ឧស្សាហ៍មកធ្វើការមុនខ្ញុំហើយសូម្បីតែពេលដល់ម៉ោងចេញក៏ចេញក្រោយគេដែរ។ ខ្ញុំអាចនិយាយថាគាត់នៅក្នុងការិយាល័យពី ៩-១០ ម៉ោងក្នុងមួយថ្ងៃ និង ៥ ថ្ងៃក្នុងមួយសប្ដាហ៍។ ពេលខ្លះពួកយើងមានគម្រោងការសំខាន់ៗដែលតម្រូវឲ្យបុគ្គលិកស្ម័គ្រចិត្តធ្វើការថ្ងៃចុងសប្ដាហ៍ ហើយ Mark អាចនឹងមកត្រួតពិនិត្យថាផែនការដំណើរការយ៉ាងម៉េច។ ខ្ញុំគួរតែនិយាយថាវាជារឿងល្អដែលមានគាត់នៅក្បែរពួកយើងជាញឹកញាប់ និងរឿងដែលគាត់សម្រេចអង្គុយធ្វើការរួមជាមួយបុគ្គលិកដទៃ»។
ដោយឡែកស្ថាបនិក Facebook ក៏ធ្លាប់ឆ្លើយតបនឹងសំនួរនេះដោយឲ្យដឹងថា បើរាប់តែពេលនៅការិយាល័យមួយសប្ដាហ៍គឺចំណាយពី ៥០-៦០ ម៉ោង។ ប៉ុន្តែបើរាប់ពីពេលវេលាទាំងអស់ដែលគាត់គិតដល់បេសកកម្មរបស់ក្រុមហ៊ុន គឺពេញមួយជីវិត៕
0 comments:
Post a Comment