Wednesday, March 1, 2017

Rang Rover Velar​ ​រាង​ឡូយ​ ​​ទំនើប​ ​តម្លៃ​​អាច​គិតគូរ​បាន​

Land Rover ទើប អង្រួន ចិត្ត អ្នក ស្រលាញ់ រថយន្ត គ្រប់ រូប ជា មួយ ការ បញ្ចេញ ម៉ូដែល Rang Rover Velar ដែល មាន ការ រចនា យ៉ាង ពិសេស និង ទាក់ទាញ អម បច្ចេកវិទ្យា ទំនើប អាច បើកបរ គ្រប់ ស្ថានភាព ផ្លូវ។

Rang Rover Velar បំពាក់ យ៉ាន់ អាលុយមីញ៉ូម ទំហំ ២២ អ៊ីញ ប្រើ ប្រអប់ លេខ ស្វ័យប្រវត្តិ ៨ វគ្គ ហើយ មាន ផលិត បែងចែក ជា ៣ ជម្រើស ម៉ាស៊ីន ដែល មាន ដូច ជា ៖
  • ម៉ាស៊ីន ម៉ាស៊ូត ស៊ីឡាំង ៤ Turbodiesel កម្លាំង ១៨០ សេះ ចំណុះ ២,០ លីត្រ
  • ម៉ាស៊ីន សាំង ស៊ីឡាំង ៤ Turbocharged កម្លាំង ២៤៧ សេះ ចំណុះ ២,០ លីត្រ
  • ម៉ាស៊ីន សាំង ស៊ីឡាំង ៦ Supercharged កម្លាំង ៣៨០ សេះ ចំណុះ ៣,០ លីត្រ សន្ទុះ ០ ដល់ ១០០ គីឡូម៉ែត្រ ក្នុង មួយ ម៉ោង ប្រើ ពេល ៥,៣ វិនាទី និង ល្បឿន អតិបរមា ២៥០ គីឡូម៉ែត្រ ក្នុង មួយ ម៉ោង។
  • ចង្កៀង​មុខ​បច្ចេកវិទ្យា​ថ្មី​អាច​ជះ​ពន្លឺ​បាន​ ​៥៥០​ ​ម៉ែត្រ​ ​(ភ្លើងហ្វា)​ ​ហើយ​នឹង​ទម្លាក់​ពន្លឺ​ស្វ័យប្រវត្តិ​ពេល​ពេល​មាន​អ្នក​បើកបរ​ទល់​មុខ​ ​ដែល​មិន​ចាំង​ភ្នែក​អ្នក​បើក​ច្រាស់​គ្នា។ អាច​បញ្ជាក់​កំណត់​សីតុណ្ហភាព​ក្នុង​រថយន្ត​តាម​រយៈ​ ​App​ ​ពី​ទូរសព្ទ​ ​និង​អាច​ប្រើ​ខ្សែដៃ​វៃ​ឆ្លាត​ដែល​ធន់​នឹង​ទឹក​ជំនួស​សោ​វៃ​ឆ្លាត។
    តម្លៃ​សម្រាប់​ម៉ូដែល​ម៉ាស៊ីន​ ​៤​ ​គឺ​ចាប់​ពី​ ​៤៩ ៩០០​ ​ដុល្លារ​​ (តម្លៃ​បរទេស)​ ​និង​ម៉ូដែល​ម៉ាស៊ីន​ ​៦​ ​គឺ​ ​៧៧ ១០០​ ​ដុល្លារ​ ​(តម្លៃបរទេស)៕

     

0 comments:

Post a Comment