បណ្ដាញសង្គមយក្ស Facebook នឹងផ្ដើមដំណើរការមុខងារផ្សាយដូចទូរទស្សន៍ចាប់ពី ពាក់កណ្ដាលខែ សីហា ឆ្នាំ ២០១៧ នេះ ហើយកម្មវិធីផ្សាយនីមួយៗ មានរយៈពេល ចន្លោះពី ៥ ទៅ ១០ នាទី។
ដៃគូសហការក្នុងគម្រោងនេះមានដូចជា Group Nine Media, BuzzFeed, ATTN, និងVox Media ខណៈក្រុមហ៊ុនទាំងអស់នេះសុទ្ធតែល្បីល្បាញ ហើយជំនាញខាងផលិតកម្មវិធីទូរទស្សន៍ និងមាតិកាក្នុងគេហទំព័រសម្រាប់មនុស្សយុគសម័យថ្មី ដែលក្ដោបក្ដាប់ស្ទើរទាំងស្រុងក្នុងទីផ្សារអាមេរិក និងតាមបណ្ដាប្រទេសជាច្រើនទៀត។
ការចេញមុខងារទូរទស្សន៍នេះ គឺ Facebook ចង់ប្រជែងយកដំណែងកំពូលជាបណ្ដាញសង្គមដែលមានវីដេអូច្រើនបំផុត ខណៈបច្ចុប្បន្ន YouTube ជាអ្នកនៅកំពូលតារាងបណ្ដាញសង្គមមានវីដេអូច្រើនបំផុត។
ចំពោះមុខងារទូរទស្សន៍នេះដែរ ដំណាក់កាលដំបូង គឺមានប្រើតែក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយសម្រាប់កាលបរិច្ឆេទនៃការដាក់ឲ្យប្រើប្រាស់តាមបណ្តាប្រទេសនានា Facebook មិនទាន់បញ្ជាក់នៅឡើយទេ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖
ប្រភព៖ The Verge | Bloomberg ប្រែសម្រួល៖ រដ្ឋ

0 comments:
Post a Comment