K.H Tech ក្រុមហ៊ុនចំណាស់យូរឆ្នាំ
និងឈានមុខគេមួយនៅកម្ពុជាលើការផ្តល់ដំណោះស្រាយផលិតផលព័ត៌មានវិទ្យា
បាននាំចូលផ្តាច់មុខកម្មវិធីកម្ចាត់មេរោគ Kaspersky មកកម្ពុជា។
ព្រឹក ថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ក្រុមហ៊ុន IT ល្បីឈ្មោះនេះ បានរៀបចំសិក្ខាសាលាដ៏ធំមួយក្រោមប្រធានបទ «Security without borders!» ដើម្បីបង្ហាញជូនអ្នកប្រើប្រាស់ពីលក្ខណៈថ្មីបំផុតរបស់កម្មវិធី Anti-Virus Kaspersky ក្នុងការធានារក្សាសុវត្ថិភាពទិន្នន័យលើប្រព័ន្ធព័ត៌មានវិទ្យា នៅសណ្ឋាគារ Raffles Hotel Le Royal។ សិក្ខាសាលានេះមានការចូលរួមធ្វើបទបង្ហាញដោយផ្ទាល់ពីអ្នកជំនាញមកពីក្រុមហ៊ុន Kaspersky និងមានសិក្ខាកាមចូលរួមដោះដូរបទពិសោធគ្នាចំនួន ៨០ នាក់មកពីស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងធនាគារ។
លោក Stefaunus Natahusada ជា Kaspersky Sale Engineer បានឲ្យដឹងថា៖ «Kaspersky Lab មានវិស្វករជំនាញប្រចាំការ ២៤/៧ ក្នុងការតាមដាន និង develop ការការពារប្រភេទ Malware ថ្មីៗ, Cyber attacking, target attack -ល-»។
លទ្ធភាពថ្មីរបស់ Kaspersky ក្នុងការពង្រឹងសុវត្ថិភាពលើប្រព័ន្ធអ៊ីធឺណិត រួមមានត្រួសៗដូចខាងក្រោម៖

- Anti-Targeted Attach
- Endpoint Security
- Security Intelligence Services
- Security for Data Centers
- Virtualization Security
- Mobile Security - DDoS Protection - Industrial Cyber Security
- Fraud Prevention
- Kics
- ជាពិសេសការការពារលើម៉ាស៊ីន ATM (Embedded system security ) ដែលមានតម្រូវការ Capacity របស់ ATM ទាបបំផុតចាប់ពី Windows XP ឡើងទៅ។ លោក លាង សុផេង ប្រធានក្រុមហ៊ុន K.H Tech បានឲ្យដឹងថា៖ «ដោយសារតែ Malware Attack កើនឡើងរៀងរាល់នាទី អ៉ីចឹងហើយទើបយើងត្រូវតែ update កម្មវិធីកម្ចាត់មេរោគនេះឲ្យទាន់សម័យ ហើយថ្មីជាប្រចាំ ទើបអាចទប់ស្កាត និងចាប់មេរោគបាន។ សម័យនេះ បើយើងមិនប្រុងប្រយ័ត្នការពារឲ្យស្រួលបួលជាមុនទេ អាជីវកម្មអាចខាតបង់ធំ ដូចជា អាចត្រូវគេលួចទិន្នន័យ បាត់បង់ទិន្នន័យអតិថិជន គាំង computer ប្រព័ន្ធលែងដំណើរការ ឬធ្វើការមិនបានជាដើម ដែលនេះសុទ្ធសឹងជាកង្វល់ធំបំផុតរបស់ម្ចាស់អាជីវកម្ម»។ លោកបន្តថា៖ «ដោយមើលឃើញពីបទពិសោធ និងភាពស្ទាត់ជំនាញខ្ពស់ក្នុងវិស័យ IT ទើបក្រុមហ៊ុន Kaspersky សម្រេចចាប់ដៃជាមួយក្រុមហ៊ុន K.H Tech អស់រយៈពេលជិត១០ឆ្នាំ ដើម្បីចែករំលែកបច្ចេកវិទ្យាថ្មីៗ ទំនើបៗ ជូនដល់ក្រុមហ៊ុន និងធនាគារទាំងអស់នៅកម្ពុជាបានឆាប់រហ័សទាន់តម្រូវការប្រើប្រាស់»។
«បន្ទាប់ពីបញ្ចប់សិក្ខាសាលាថ្ងៃនេះ
ខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងបានយល់ច្បាស់ពីបច្ចេកវិទ្យាថ្មីបំផុតរបស់
Kaspersky ហើយអាចប្រើប្រាស់វាឲ្យកាន់តែមានប្រសិទ្ធភាព
ដើម្បីឲ្យអាជីវកម្មរីកចម្រើនឆាប់រហ័សប្រកបដោយទំនុកចិត្ត»។
ព័ត៌មានបន្ថែមពីកម្មវិធីកម្ចាត់មេរោគ Kaspersky សូមចូលវិបសាយ www.kaspersky.com៕
អត្ថបទ៖ លីដា
ព័ត៌មានបន្ថែមពីកម្មវិធីកម្ចាត់មេរោគ Kaspersky សូមចូលវិបសាយ www.kaspersky.com៕
អត្ថបទ៖ លីដា
0 comments:
Post a Comment