Monday, August 14, 2017

មក​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ ​Visa​ ​និង​ ​MasterCard

ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​ធ្លាប់​មាន​ចម្ងល់​ហើយ​ថា​ ​តើ​ហេតុ​បាន​ជា​នៅ​លើ​កាត​ធនាគារ​ខ្លះ​ជា​ប្រភេទ​ ​Visa​ ​និង​ខ្លះ​ជា​ប្រភេទ​ ​MasterCard​ ​ខណៈ​កាត​ទាំង​ពី​នេះ​ ​គឺ​មាន​ប្រតិបត្តិការ​ដូច​គ្នា​ទាំង​ស្រុង។


តាម​ពិត​ទៅ​ ​Visa​ ​និង​ ​MasterCard​ ​ជា​ក្រុមហ៊ុន​ឈ្មួញ​កណ្ដាល​ផ្ដល់​សេវា​ទូទាត់​សាច់​ប្រាក់​តាម​បណ្ដាញ​អ៊ីនធឺណិត​ ​២​ ​ផ្សេង​គ្នា​ដែល​តែង​ប្រជែង​យក​ទីផ្សារ​រៀងៗខ្លួន​សឹង​តែ​គ្រប់​ប្រទេស​ជុំវិញ​ពិភពលោក​ ​ហើយ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​មាន​មូលដ្ឋាន​ធំ​ក្នុង​សហរដ្ឋអាមេរិក​។
អតិថិជន​ទាំង​អស់​អាច​សម្រេច​ជ្រើសរើស​យក​សេវា​កម្ម​ណា​មួយ​នៃ​ក្រុមហ៊ុន​ទាំង​ពីរ​យក​ទៅ​ប្រើប្រាស់​ ​ខណៈ​ពួក​គេ​តែង​ផ្ដល់​នូវ​កញ្ចប់​ពិសេស​ៗ​ជា​ច្រើន​សម្រាប់​អន្ទង​ចិត្ត​ ​និង​សម្រួល​ដល់​ប្រតិបត្តិការ​របស់​ប្រតិបត្តិ​ករ​ ​(អ្នក​ប្រើប្រាស់)។
ក្រុមហ៊ុន​ ​MasterCard​ ​ចាប់​កំណើត​ក្នុង​ឆ្នាំ​ ​១៩៦៦​ ​ដោយ​ប្រើ​ឈ្មោះ​ ​ Interbank Card Association​ ​លុះ​ដល់​ឆ្នាំ​ ​១៩៧៩​ ​ទើប​ប្ដូរ​មក​ជា​ ​Master Card​ ​រហូត​ដល់​បច្ចុប្បន្ន​ ​ហើយ​គិត​ត្រឹម​ឆ្នាំ​ ​២០១៥​ ​MasterCard​ ​មាន​ទ្រព្យសកម្ម​ប្រមាណ​ ​១៦,២៦​ ​ប៊ីលាន​ដុល្លារ
ចំណែក​​ក្រុមហ៊ុន​ ​Visa​ ​គឺ​ដំណើរការ​ដំបូង​ក្នុង​ឆ្នាំ​ ​១៩៥៨​ ​ហើយ​គិត​ត្រឹម​ឆ្នាំ​ ​២០១៥​ ​ក្រុមហ៊ុន​នេះ​មាន​ទ្រព្យ​សកម្ម​ប្រមាណ​ ​៤០,២៣​ ​ប៊ីលាន​ដុល្លារ
ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖

ប្រភព៖ Time ប្រែ​សម្រួល៖ រដ្ឋ

0 comments:

Post a Comment