មានប្រិយមិត្តមួយចំនួនប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាតាំងពី
ដើមមកក្រុមហ៊ុន Apple សម្រេចជ្រើសផលិត iPhone
ដោយគ្មានរន្ធសម្រាប់បន្ថែមមេមូរីកាត?
ឆ្លើយតបនឹងសំនួរខាងលើមានអ្នកប្រើប្រាស់វិបសាយ Quora មួយរូបបានរៀបរាប់ពីមូលហេតុមួយចំនួន ដែល Sabay គិតថាហាក់ដូចជាសមហេតុផល។ អ្នកប្រើប្រាស់ឈ្មោះ Danny Gordan បានរៀបរាប់ដូចខាងក្រោម៖
-បើ Apple ដាក់បន្ថែមរន្ធមេមូរីកាតលើ iPhone របស់ខ្លួន នោះគេមិនអាចផលិតទូរសព្ទដែលមានទំហំថ្មធំ ឬ កម្រាស់ស្ដើងបានឡើយ ព្រោះថាមេមូរីកាតប្រភេទ Micro SD តម្រូវឲ្យមាន Motherboard ធំ។
-មេមូរីកាត Micro SD ភាគច្រើនធ្វើឲ្យដំណើរការនៃ System ទូរសព្ទមានល្បឿនយឺត ដែលអាចនាំឲ្យកម្មវិធីគាំង។ ជាការពិត បើតាមការស្ទង់មតិរបស់ក្រុមហ៊ុនមួយចំនួន បានរកឃើញថា កាត SD ជាដើមហេតុមួយធ្វើឲ្យទូរសព្ទមានបញ្ហា នេះក៏ដោយសារកាត SD មួយចំនួននៅលើទីផ្សារមិនមានគុណភាពល្អ ដោយភាគច្រើនជាផលិតផលក្លែងក្លាយ។
-ហេតុផលចុងក្រោយដែលជាហេតុផលសំខាន់គឺ “លុយ”។ iPhone គ្រប់ម៉ូដែលតែងមានជាជម្រើសទំហំមេមូរីផ្សេងៗគ្នា ហើយប្រសិនបើចង់បានមេមូរីធំត្រូវចំណាយលុយច្រើន ឬចំណាយលុយប្រើសេវា iCloud។
ហេតុផលបីខាងលើនេះគ្រាន់តែជាការយល់ឃើញមួយផ្នែករបស់លោក Danny Gordan។ ចុះចំណែកប្រិយមិត្ត Sabay វិញយល់ឃើញដូចគ្នា ឬយ៉ាងណាដែរ?

0 comments:
Post a Comment