Friday, June 10, 2016

បច្ចេកវិទ្យា​ទូរសព្ទ បាន​ផ្លាស់ប្តូរ​ជីវិត​ប្រចាំថ្ងៃ

ទូរសព្ទ​​ ​បាន​ក្លាយ​ជា​ចំណែក​មិន​អាច​ខ្វះ​បាន​សម្រាប់​​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ របស់​មនុស្ស​គ្រប់​ៗ​គ្នា។​  បច្ចេកវិទ្យា​ទូរសព្ទ​មានការ​​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់​ដើម្បី​ឆ្លើយតបតាម​ត ​ម្រូវការ​និង​ការ​វិវត្តន៍​នៃ​សង្គម។

ការ​ទូទាត់​សាច់​ប្រាក់​

កាល​ពី​មុន​ ​ការ​ចាយ​វាយ​គ្រប់​ប្រភេទ​ ​គឺ​ត្រូវ​ប្រតិបត្តិ​ដោយ​ក្រដាស​ប្រាក់​ ​ឬ​កាត​ធនាគារ​ ​តែ​នា​ពេល​បច្ចុប្បន្ន​គេ​អាច​ប្រើ​ស្មាតហ្វូន​ ​ដើម្បី​ជំនួស​កាត​ ​និង​ក្រដាស​ប្រាក់​ទាំង​នោះ​ ​ហើយ​ក៏​មាន​សុវត្ថិភាព​ខ្ពស់​ជាង​ផង​ដែរ​ ​ឧទាហរណ៍​ ​Apple​ ​Pay។

apple-sep2014-event-09

ភាព​ងាយស្រួល​លើគ្រប់វិស័យ រួម​ទាំង​ផ្នែក​ទំនាក់​ទំនង​

ក្រៅ​ពី​សមត្ថភាព​​អាច​ហៅ​ចេញ​ ​ចូល​ ​​បញ្ជូន​​និង​ទទួល​សារ​ ​ស្មាតហ្វូន​​មាន​ ​App​ ​ជា​ច្រើន​ដែល​អាច​ជួយ​​សម្រួល​ដល់​ការ​ប្រាស្រ័យ​ទាក់ទង​កាន់​តែ​ងាយស្រួល​ ។​ ​ឧទាហរណ៍​ ​កម្មវិធី​សម្រាប់​កត់ត្រា​ ​ការ​សន្ទនា​ ​កម្មវិធី​សម្រាប់​បង្កើន​កម្រិត​សម្លេង​នៃ​ការ​សន្ទនា​ជា​ដើម​ ​។​​

Social media on smartphone

កាន់​តែ​ទំនើប​ ​តាម​ដាន​សុខភាព​អ្នក​ប្រើ​ ​ដូច​ពេទ្យ​ជំនាញ

មិន​ត្រឹម​ជា​ឧបករណ៍​សម្រាប់​ធ្វើ​ទំនាក់​ទំនង​ ​ស្មាតហ្វូន​ ​ក៏​អាច​ដើរ​តួ​ជា​អ្នក​ពិនិត្យ​សុខភាព​ ​ដូច​ពេទ្យ​ជំនាញ​​ដូចជា មុខងារ ​S​ ​Health​ ​របស់​ ​ក្រុមហ៊ុន Samsung​ ​។

SH1.2_Inside_Title-Image

ភ្ជាប់​ទៅ​កាន់​ពិភពលោក​បាន​ឆាប់​រហ័ស​

ល្បឿន​អ៊ីនធឺណិត​ ​របស់​ស្មាតហ្វូន​ ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ស្វែងរក​ ​ក៏​ដូច​ជា​បញ្ជូន​ទិន្នន័យ​គ្រប់​ប្រភេទ​ ​ទៅ​កាន់​ពិភពលោក​បាន​យ៉ាង​ឆាប់​រហ័ស​ ​ដែល​ពេល​ខ្លះ​ពួក​វា​ក៏​បាន​ដើរ​តួ​ជំនួស​ ​កុំព្យូទ័រ​ផង​ដែរ​ ​៕​

android-web-browsers-887x445

0 comments:

Post a Comment