Monday, June 20, 2016

កម្មវិធីជាច្រើនដែល Apple ទើបបង្ហាញថ្មី

អាមេរិក៖ ដូចការរំពឹងទុកនៅខែមិថុនារៀងរាល់ឆ្នាំ ក្រុមហ៊ុន Apple តែងបើកសន្និសីទមួយ ហៅកាត់ WWDC (Worldwide Developers Conference) ឬមានអត្ថន័យថា សន្និសីទសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធីមកពីជុំវិញពិភពលោក។
នៅក្នុងឆ្នាំ២០១៦នេះ Apple បានបង្ហាញការអភិវឌ្ឍន៍កម្មវិធី (Software) ជាច្រើនមុខ សម្រាប់ បង្កើនសមត្ថភាព និងបំពេញតំរូវការឲ្យផលិតផលរបស់ខ្លួននៅលើទីផ្សារ ដោយក្នុងនោះគេបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើប្រព័ន្ធប្រតិបត្តិការថ្មី ដែលមានដូចជា iOS (សម្រាប់ iPhone និង iPad) watchOS (សម្រាប់នាឡិកាដៃវ័យឆ្លាត) tvOS (សម្រាប់ទូរទស្សន៍វ័យឆ្លាត) និង macOS (OS X ត្រូវបានកែប្រែឈ្មោះមកជា macOS វិញ)។
ខាងក្រោមនេះវិញជាមុខងារពិសេសៗដែល Apple បានធ្វើការអភិវឌ្ឍន៍ និងបង្ហាញនៅក្នុង WWDC កាលពីប៉ុន្មានថ្ងៃមុននេះ ៖
iOS 10
- រាល់ពេលដែលមាន Notification យើងគ្រាន់តែលើកកាន់ទូរសព្ទឡើង វានឹងបង្ហាញអេក្រង់ (Wake) សម្រាប់ឲ្យយើងងាយស្រួលក្រឡេកមើល ដោយមិនចាំបាច់ពិបាកបើកសោរ។
- អាចប្រើ 3D-Touch ដើម្បីបើកអាន និងឆ្លើយតបយ៉ាងងាយស្រួល រាល់ពេលមាន Notification លើផ្ទៃអេក្រង់។
- មាន Control Center ចំនួន៣ផ្ទាំង សម្រាប់មុខងារផ្សេងៗពីគ្នា
- ពេលនេះ អ្នកអភិវឌ្ឍន៍កម្មវិធី ឬ Developer អាចកែសម្រួលមុខងាររបស់ Siri ឲ្យធ្វើការជាមួយនឹង App ដែលមិនមែនជារបស់ Apple បាន។ ឧ៖ អាចបញ្ជាឲ្យ Siri ជួយផ្ញើសារ នៅក្នុង Messenger របស់ Facebook តាមរយៈសម្លេង ជាដើម -ល-។
- មុខងារ QuickType ផ្តល់ជម្រើសក្នុងពេលសរសេរ សារ កាន់តែងាយស្រួលនិងរហ័ស
- កម្មវិធី Maps ត្រូវបានផ្លាស់ប្តូររូបរាងថ្មី និងមានបន្ថែមមុខងារមួយចំនួនទៀត ដើម្បីបង្កើនភាពងាយស្រួល
- រូបរាង និងការរចនានៅក្នុងកម្មវិធីស្តាប់ចម្រៀង ត្រូវបានកែប្រែ និងបន្ថែមមុខងារថ្មី ដូចជាអាចបង្ហាញទំនុកច្រៀងនៅលើអេក្រង់ជាដើម។
- ការកែប្រែមុខមាត់ថ្មីនៃកម្មវិធីព័ត៌មាន Apple News
- កម្មវិធី Home app សម្រាប់ភ្ជាប់និងបញ្ជាគ្រឿងអេឡិចត្រូនិចផ្សេងៗនៅក្នុងផ្ទះតាមរយៈទូរសព្ទស្មាតហ្វូន
- កម្មវិធីផ្ទុកលេខទូរសព្ទ ឬ Contacts app អាចកំណត់បញ្ចូលជាមួយ កម្មវិធី What’s App ឬ Skype បាន
- អាចប្រើប្រាស់ជាក្រុម ឬអនុញ្ញាតឲ្យអ្នកដទៃ ចូលរួមប្រើកម្មវិធី Notes ជាមួយគ្នាបាន (collaborate on Notes)
- អាចកែសម្រួល (Edit) រូបថតប្រភេទ Live Photos បាន
- កម្មវិធី Safari មានមុខងារ Split View
- អាចកំណត់ម៉ោងរោទ៍ ដើម្បីដាស់តឿនលើកិច្ចការអ្វីមួយ ជារៀងរាល់ថ្ងៃបាន (Daily alarm)
Messages នៅក្នុង iOS
- នៅពេលយើងចែករំលែក លីង វេបសាយណាមួយ យើងអាច Preview មើល មុនពេលចុចចូលក៏បាន
- Emoji មានទំហំធំជាងមុន ៣ដង និងមុខងារផ្លាស់ប្តូរ ពាក្យ ទៅជា Emoji ផងដែរ
- អាចប្រើម្រាមដៃ សរសេរ ឬគូ នៅលើអេក្រង់ផ្ញើជាសារក៏បាន
- អាចផ្ញើសារដោយមានភ្ជាប់ផ្ទៃខាងក្រោយ ឬ Background មានចលនា
- អនុញ្ញាតឲ្យក្រុមហ៊ុនផលិត Software បន្ថែមមុខងារផ្ទាល់ខ្លួនចូលទៅក្នុងកម្មវិធី Messages បាន
- Mac និង Apple Watch ក៏អាចមានមុខងារពិសេសខាងលើផងដែរ
macOS
- ឈ្មោះប្រព័ន្ធប្រតិបត្តិការចាស់ Mac OS X ធ្វើបច្ចុប្បន្នភាពមកឈ្មោះថ្មីថា macOS Sierra
- អាចចុចប៊ូតុង Fn លើក្តារចុច (Keyboard) ដើម្បីដំណើរការ និងនិយាយជាមួយ Siri ។ នៅពេលចេញលទ្ធផលរួច អ្នកអាចធ្វើការ Pin ឬទុកមួយឡែកក្នុង Notification Center សម្រាប់បើកពេលក្រោយក៏បាន
- នៅពេលអ្នកពាក់នាឡិកាឆ្លាតវ័យជាប់នឹងដៃ (Apple Watch) អ្នកមិនចាំបាច់ចំណាយពេលវាយបញ្ចូលពាក្យសម្ងាត់ដើម្បីបើកកុំព្យូទ័រ Mac របស់អ្នកទៀតទេ វានឹងបើក ឬ Unlock ដោយស្វ័យប្រវត្តិតែម្តង
- កម្មវិធី Universal Clipboard ផ្តល់ភាពងាយស្រួលក្នុងការបញ្ជូនទិន្នន័យ រវាង iPhone និង Mac ដូចជាអាច Copy អ្វីមួយពី iPhone រួច Paste ចូលទៅក្នុង Mac បានជាដើម។
- មុខងារថ្មីរបស់ iCloud ភ្ជាប់ទិន្នន័យឯកសារផ្សេងៗ លើ Mac ជាមួយកុំព្យូទ័រ Mac ផ្យេងទៀតរបស់អ្នកបាន
- បន្ថែមមុខងារថ្មី លើ System Information app ផ្តល់ការនាំយកមកវិញ (Back up) នូវទិន្នន័យដែលបានសម្អាតចោលនៅលើអង្គផ្ទុកទិន្នន័យ (Cache files, Duplicate files និង Redundant data) ទៅរក្សាទុកនៅលើ iCloud Drive
- អាចត្រួតពិនិត្យការឆែកស្នាមម្រាមដៃ ដោយប្រើទូរសព្ទ iPhone រាល់ការទិញទំនិញតាមអនឡាញ ដែលប្រើសេវា Apple Pay
- អាចកំណត់ឲ្យកម្មវិធីដែលកំពុងដំណើរការណាមួយចូលជា Tabs
watchOS 3
- បើកកម្មវិធីលឿនជាងមុន
- មុខងារ Dock ជួយឲ្យការរាវរកកម្មវិធីដែលប្រើញឹកញាប់ រហ័សជាងមុន ដោយគ្រាន់តែធ្វើការ Scroll ប៊ូតុងនៅចំហៀងនាឡិកា
- គ្រាន់អូសពីក្រោមអេក្រង់នាឡិក (Swipe up) ដើម្បីបើក Control Center
- មុខងារ Scribble អាចប្រើម្រាមដៃសរសេរលើអេក្រង់ ពេលឆ្លើយតបសារ
- អាចផ្លាស់ប្តូរមុខមាត់នាឡិកាដោយការអូស (Swipe edge) ពីជ្រុងម្ខាងទៅម្ខាងទៀត
- កម្មវិធីថ្មីចំនួន២ទៀត ឈ្មោះថា Reminders និង Find My Friends
- មុខងារថ្មីមួយទៀត ហៅថា SOS សម្រាប់ខលទៅកាន់លេខណាមួយបន្ទាន់ ឧទាហរណ៍នៅអាមេរិក 911 (ប៉ូលិស)
- អាចចែករំលែក Graph ជាមួយគ្រួសារ ឬមិត្តភក្តិ ដូចជាអំពីសុខភាពរបស់អ្នក ចង្វាក់បេះដូង ជាដើម -ល-
- អ្នកតាមដានសកម្មភាពរបស់ជនពិការដែលជិះលើរទេះរុញ ដែលប្រើប្រាស់នាឡិកាពាក់ជាប់នឹងដៃ
- កម្មវិធីថ្មីមួយទៀត ហៅថា Breathe ជួយសម្រាលភាពតានតឹងក្នុងអារម្មណ៍ តាមការដកដង្ហើម
tvOS
- កម្មវិធីថ្មីមួយចំនួនមានដូចជា៖ Sling, Fox Sports Go, Molotov (France Only), Sketch Party, NBA 2K, Minecraft Story Mode
- កម្មវិធីបញ្ជាទូរទស្សន៍ភ្ជាប់ជាមួយ iPhone តាមរយៈ Siri
- អាចប្រើសម្លេងបញ្ជា ដើម្បីជ្រើសរើសរឿងណាមួយ
- អាចស្វែងរកវីដេអូនៅលើ YouTube តាមរយៈការប្រើសម្លេងបញ្ជា
- មុខងារ Single Sign-on! សម្រាប់ភ្ជាប់គណនីកាន់តែងាយស្រួល ជាមួយនឹងសេវាកម្មមើលភាពយន្តតាមអនឡាញ ដូចជា YouTube, Netflix, Hulu ជាដើម
- មាន Dark Mode បង្ហាញផ្ទៃក្រោយនៃអេក្រង់ពណ៌ខ្មៅ
សរុបមកវិញ ឆ្នាំ២០១៦នេះ Apple បានបញ្ចេញមុខងារ និងកម្មវិធីថ្មីៗជាច្រើន ព្រមទាំងកែសម្រួល និងអភិវឌ្ឍន៍ឲ្យកាន់តែប្រសើរជាងមុនផងដែរ៕
ប្រភព ៖ Yahoo

0 comments:

Post a Comment