Wednesday, June 22, 2016

ឧបករណ៍ VR នឹងមានភ្ជាប់ មកជាមួយ PS4

សហរដ្ឋអាមេរិក៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីក្រុមហ៊ុន Sony បានធ្វើការប្រកាសអំពី ឧបករណ៍ថ្មី ដែលនឹងភ្ជាប់មកជាមួយហ្គេម PlayStation 4 ដ៏អស្ចារ្យដើម្បីអាចឲ្យ ការលេងហ្គេម មានភាពរស់រវើក និងមានភាពទាក់ទាញ រឹតតែខ្លាំង។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Shawn Layden នាយកគ្រប់គ្រងក្រុមហ៊ុន Sony បានធ្វើការប្រកាសនៅឯ Shrine Auditorium ក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិក ទាក់ទងនឹងការ នាំយកនូវឧបករណ៍ Virtual Reality Headset (VR) ដ៏ថ្មីស្រឡាងមួយប្រភេទ សម្រាប់ដាក់បញ្ចូលជាមួយហ្គេម PS4 ដើម្បីត្រៀមធ្វើការប្រកួតប្រជែង នៅលើទីផ្សារបច្ចេកវិទ្យា និងដើម្បីធ្វើឲ្យហ្គេម PS4 រឹតតែមានភាពទាក់ទាញ ខ្លាំងបន្ថែមទៀត។
បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា ឧបករណ៍ VR ថ្មីនេះនឹងមានទំហំ ១៨៧x១៨៥x២៧៧ មីលីម៉ែត្រ និងមានទំងន់ ៦១០ក្រាម ដែលអមមកជាមួយនឹង ការបង្ហាញរូបភាពជាប្រភេទ OLED កម្រិត៥.៧អ៊ីញ មាន Field of View កម្រិត Approx 100 degrees និងមានគ្រឿងផ្សំផ្សេងទៀតដូចជា 3D Audio Processing, Social Screen (mirroring mode និង Separate mode) ព្រមទាំង Cinematic mode ផងដែរ។
ឧបករណ៍ VR ជាមួយនឹងហ្គេម PlayStation 4
លោក Shawn បានបង្ហើបឲ្យដឹងទៀតថា ចំពោះថ្ងៃនៃការដាក់លក់ឧបករណ៍ប្រភេទ VR នេះនឹងមាននៅលើទីផ្សារ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ជាមួយនឹងតម្លៃ ៣៩៩ដុល្លារ។ ហើយមកទល់ពេលនេះ មានហ្គេមប្រហែលជាជាង ៥០ប្រភេទ នឹងអាចមានដំណើរការ ជាមួយនឹងឧបករណ៍ VR ដោយក្នុងនោះរាប់បញ្ចូលទាំងហ្គេម Resident Evil ផងដែរ។
គូសបញ្ជាក់ផងដែរថា ការប្រកាសអំពីឧបករណ៍ប្រភេទថ្មីនេះ មានឡើងបន្ទាប់ពីក្រុមហ៊ុន Microsoft ដែលជាដៃគូប្រជែង និងជាក្រុមហ៊ុនដែលផលិត ហ្គេមប្រភេទ Xbox បានប្រកាសអំពីឧបករណ៍ របស់ខ្លួនដ៏ថ្មីស្រឡាងមួយ ដែលត្រូវបានគេហៅថា Project Scorpio ហើយវាក៏មានមុខងារ និងលក្ខណៈពិសេស មិនខុសពីឧបករណ៍ VR ខ្លាំងណាស់ណានោះដែរ។ ម្យ៉ាងវិញទៀត សម្រាប់ឧបករណ៍របស់ក្រុមហ៊ុន Microsoft នឹងត្រូវបានដាក់លក់ នាអំឡុងឆ្នាំក្រោយនេះ៕
លោក Shawn Layden នាយកគ្រប់គ្រងក្រុមហ៊ុន Sony ធ្វើការបង្ហាញឧបករណ៍ VR
ទាក់ទងនឹងបច្ចេកវិទ្យានេះដែរ កាលពីពេលថ្មីៗនេះ ទូរស័ព្ទដៃស្មាតហ្វូន ដ៏អស្ចារ្យមួយប្រភេទទៀតហើយ ត្រូវបានដាក់បង្ហាញជាសាធារណៈ ដែលវាមានលក្ខណៈពិសេសអាចបត់បែនបាន រហូតដល់ថ្នាក់ អាចយកទៅពាក់ជាប់នៅនឹងកដៃបានទៀតផង ហើយផលិតផលនេះ ទៀតសោត កំពុងធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប្រភេទទូរស័ព្ទដៃស្មាតហ្វូន ដ៏ប្លែកអស្ចារ្យ និងអាចបត់បែនបាននេះ ត្រូវបានយកមកដាក់បង្ហាញ ជាសាធារណៈនៅក្នុង ពិធីសន្និសីទបច្ចេកវិទ្យាពិភពលោក របស់ក្រុមហ៊ុន Lenovo កាលពីថ្ងៃព្រហស្បត៍សប្តាហ៍មុននេះ។
នៅក្នុងនោះដែរ ក៏មានតារាប្រចាំទំព័រយូធូប Meghan McCarthy បង្ហាញខ្លួននិងព្រមទាំង បានសាកល្បង ទូរស័ព្ទដៃស្មាតហ្វូនដែលអាចបត់បែនបាន នៅចំពោះមុខមនុស្សយ៉ាងច្រើន ជាហេតុនាំឲ្យមានការចាប់អារម្មណ៍រឹតតែខ្លាំង។
ថ្វីបើទូរស័ព្ទដៃស្មាតហ្វូន មួយប្រភេទនេះ នៅមិនទាន់ត្រូវបានបង្ហាញ ឈ្មោះយ៉ាងណាក្តី តែលក្ខណៈពិសេសរបស់វា គឺត្រូវបានគេដឹងច្រើនទៅហើយ ដោយសារតែវាមិនត្រឹមតែ មានអេក្រង់ដែលអាចបត់បានប៉ុណ្ណោះទេ សូម្បីគ្រឿង Hardware ក៏អាចបត់បានថែមទៀត ពិតជាអស្ចារ្យមែន។
លោក Peter Hortensius នាយករងជាន់ខ្ពស់នៃក្រុមហ៊ុន Lenovo បានប្រាប់ទៅដល់ មហាជនថា “McCarthy គួរតែប្រុងប្រយ័ត្នជាមួយ ឧបករណ៍នេះបន្តិច ព្រោះថាវាមានតម្លៃថ្លៃជាងទូរស័ព្ទដៃ ឬក៏ឧបករណ៍ Tablet ជាច្រើន នាពេលបច្ចុប្បន្ននេះទៅទៀត”។
គូសបញ្ជាក់ផងដែរថា ទូរស័ព្ទដៃស្មាតហ្វូន ដែលអាចបត់បាន និងយកមកពាក់ ធ្វើដូចជានាឡិកាដៃ មួយប្រភេទនេះ នឹងអាចដាក់លក់នៅលើទីផ្សារ នាពេលខាងមុខ តែចំពោះតម្លៃគឺមិនទាន់ ត្រូវបានបង្ហើបឲ្យដឹង នៅឡើយនោះទេ៕

0 comments:

Post a Comment