យោងតាមលទ្ធផលស្ទង់មតិអនទ្បាញប្រចាំឆ្នាំរបស់ស្លាកយីហោទាំង
១០០០ កំពូលប្រចាំអាស៊ី
ដែលបានរៀបចំទ្បើងដោយការធ្វើយុទ្ធនាការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក
និងសហការជាមួយក្រុមហ៊ុនទីផ្សារ Nielsen ដ៏ល្បីល្បាញមួយ បង្ហាញថា
ក្រុមហ៊ុន Samsung
ជាប់ចំណាត់ថ្នាក់ជាស្លាកយីហោល្អបំផុតប្រចាំអាស៊ីក្នុងឆ្នាំ២០១៦
ក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា។
ការដាក់ចំណាត់ថ្នាក់នេះ ផ្តោតលើផលិតផលធំៗទាំង ១៤ ប្រភេទ ដូចជា គ្រឿងយន្ត ការលក់រាយ សម្ភារៈផ្ទះបាយ ចំណីអាហារ និងភេសជ្ជៈ រួមទាំងគ្រឿងបរិក្ខារអេឡិចត្រូនិកជាដើម ដែលផ្អែកលើការយល់ឃើញរបស់អ្នកប្រើប្រាស់។
លោក ឆែ សុខទ្បេង ប្រធានផ្នែកផ្សព្វផ្សាយនៃក្រុមហ៊ុន Samsung ថៃអេឡិចត្រូនិកនៅកម្ពុជា បានឲ្យដឹងថា៖ “ខណៈដែលស្លាកយីហោ Samsung ឈានមុខគេក្នុងអាស៊ី យើងនឹងបន្តធ្វើឲ្យពិភពលោកពោរពេញទៅដោយបច្ចេកវិទ្យា និងភាពច្នៃប្រឌិតទំនើប ដែលជួយឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ថ្មីៗ និងស្វែងរកឱកាសល្អៗតាមរយៈផលិតផល និងសេវាកម្មរបស់យើង”។
ដោយសារតែភាពឈានមុខគេលើគំនិតបង្កើតថ្មីជារៀងរាល់ឆ្នាំ Samsung វិនិយោគ ១៤ ពាន់លានដុល្លារសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍ ដើម្បីធានានូវភាពច្នៃប្រឌិតដ៏ទាន់សម័យ ដែលជាហេតុធ្វើឲ្យ Samsung នាំមុខគេជានិច្ចខាងផ្នែកបចេ្ចកវិទ្យា និងការច្នៃប្រឌិត ជាមួយនឹងការបង្ហាញខ្លួនថ្មីនៃទូរសព្ទ Galaxy S7 និង S7 edge ដែលមានកាមេរ៉ាទូរសព្ទដំបូងបំផុតភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual Pixel Sensor ដ៏ទំនើបដែលអាចជួយឲ្យអ្នកប្រើប្រាស់ថតរូបភាពម៉ត់ច្បាស់ល្អនៅ កន្លែងងងឹត មិនធ្លាប់មានពីមុនមក និងទូរទស្សន៍ Samsung SUHD TV 2016 ដែលដំណើរការឥតដែនកំណត់ ផ្តល់រូបភាពបានភ្លឺច្បាស់ល្អបំពាក់ដោយបច្ចេកវិទ្យា Quantum dot display ។
ការបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ គឺជាកាតព្វកិច្ចដ៏ចម្បងរបស់ Samsung។ ដោយផ្តោតលើចំណុចខ្លាំង គុណតម្លៃ គោលដៅនៃការច្នៃប្រឌិត គុណភាព និងការរចនា Samsung នឹងបន្តវិវឌ្ឍទៅមុខជានិច្ច ដើម្បីរក្សាតំណែងរបស់ខ្លួនជាស្លាកយីហោដ៏ល្អបំផុតប្រចាំអាស៊ី។
សម្រាប់ព័ត៌មានបន្ថែម សូមចូល news.samsung.com/global/samsung-electronics-claims-top-spot-as-best-brand-in-asia-in-2016-for-fifth-consecutive-year ៕

0 comments:
Post a Comment