Friday, July 15, 2016

ការ​ពិត​គួរ​ឲ្យ​ចាប់​ចិត្ត​​ទាំង​ ៧​ ពី​ភព​ព្រហស្បតិ៍​

ថ្មីៗ​កន្លង​ទៅ​នេះ Nasa បាន​បញ្ជា​យាន​ Juno ឲ្យ​ហោះ​ចូល​គន្លង​ភព​ព្រហស្បតិ៍​បាន​ដោយ​ជោគជ័យ​ ដើម្បី​សិក្សា​ពី​ភព​នេះ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ។ ទាក់​ទង​នឹង​ភព​ព្រហស្បតិ៍​នេះ​ មាន​ការ​ពិត​មួយ​ចំនួន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ដែល​អ្នក​ប្រហែល​មិន​ដឹង៖
@ ភព​ព្រហស្បតិ៍​ជា​​ភព​​មាន​ទំហំ​ធំ​ជាង​គេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ដោយ​ មាន​អង្កត់​ផ្ចិត​ស្មើ​នឹង​ ១៣៩ ៨២២ គ.ម​ ប្រៀប​នឹង​ភព​​ផែន​ដី​ គឺ​ធំ​ជាង​ ៣១៨ ដង។​​​
@ ភព​ព្រហស្បតិ៍​ជា​ភព​ដែល​មាន​ពន្លឺ​ភ្លឺ​ជាង​គេ​លំដាប់​ថ្នាក់​ទី​ ៤ ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ដោយ​ព្រះអាទិត្យ, ព្រះ​ចន្ទ និង​ ភព​សុក្រ​ ជា​​ភព​បី​ដំបូង​មាន​ពន្លឺ​ភ្លឺ​ជាង​គេ។
@ បុព្វបុរស​ជន​ជាតិ​បាប៊ីឡូន​ ជា​មនុស្ស​ដំបូង​​​ដែល​បាន​កត់ត្រា​ពី​ការ​​ដែល​ពួក​គេ​មើល​ឃើញ​ភព​ ព្រហស្បតិ៍ នៅ​អំឡុង​សតវត្ស​ទី​ ៧ ឬ ទី​ ៨ មុន​គ្រិស្តសករាជ។

@ រយៈ​ពេល​មួយ​ថ្ងៃ​លើ​ភព​​​ព្រហស្បតិ៍​គឺ​ស្មើ​នឹង​ ៩ ម៉ោង​ ៥៥ នាទី​ ហើយ​​វា​​​ចំណាយ​ពេល​ ១១,៨ ឆ្នាំ​ ​​នៃ​ភព​ផែន​ដី​ ដើម្បី​រង្វិល​​ជុំ​ព្រះអាទិត្យ​បាន​មួយ​លើក។​​​​​​​

@ Great Red Spot ជា​ឈ្មោះ​ព្យុះ​​ដែល​មាន​ទំហំ​ធំ​លើ​ភព​​​ព្រហស្បតិ៍ ដែល​គេ​ជឿ​ថា​ព្យុះ​នេះ​​បាន​បន្ត​​សកម្មភាព​រយៈ​ ៣៥០ ឆ្នាំ​មក​ហើយ។ វា​មាន​ទំហំ​ធំ​ខ្លាំង​រហូត​ដល់​អាច​​ឲ្យ​ភព​ផែនដី​​ចំនួន​បី​ចូល​​ក្នុង​ បាន។

@ ព្រះចន្ទ​របស់​ភព​​​ព្រហស្បតិ៍​ឈ្មោះ​ Ganymede ជា​ព្រះចន្ទ​ទំហំ​ធំ​ជាង​គេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ដោយ​មាន​​អង្កត់ផ្ចិត​ស្មើ​នឹង ៥ ២៦៨ គីឡូម៉ែត្រ​ ដែល​ធ្វើ​ឲ្យ​វា​មាន​ទំហំ​ធំ​ជាង​ភព​ពុធ​ទៅ​ទៀត។
@ មាន​យាន​អវកាស​ ៩ ហើយ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ភព​​​ព្រហស្បតិ៍ រួម​មាន​ Pioneer 10 និង​ 11, Voyager 1 និង 2, Galileo, Cassini, Ulysses, New Horizons និង​ថ្មីៗ​នេះ​គឺ​ Juno៕ ​​​​​​​​​

ចុច​អាន៖ ​ព្រះអាទិត្យ​ ​ចាប់ផ្តើមអស់​ពន្លឺ​

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ UniverseToday, space-facts​​​​​​​​​



0 comments:

Post a Comment