Friday, August 5, 2016

ASUS ជាប់​លំដាប់​លេខ ២ លើ​ទីផ្សារ Smartphone ប្រចាំ​តំបន់អាស៊ី​អាគ្នេយ៍

ក្រុមហ៊ុន ASUS ដែល​ជាក្រុមហ៊ុន​​ផលិត​ស្មាតហ្វូន ថេប្លេត និង​កុំព្យូទ័រ បាន​សម្រេច​ជោគជ័យ​​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​​​ទូរសព្ទ​ធំ​លំដាប់​ទី​ពីរ​​​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

លោក John Chen ដែល​ជា​អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន ASUS ប្រចាំ​នៅ​តំបន់អាស៊ី​អាគ្នេយ៍ បាន​ប្រាប់​ឱ្យ​ដឹង​ថា ​បច្ចុប្បន្ន​ទីផ្សារ​ស្មាតហ្វូន​របស់ ASUS ​ជាប់​លំដាប់​លេខ ២ ប្រចាំ​នៅអាស៊ី​អាគ្នេយ៍​ ​គិត​ត្រឹម​ត្រីមាស​ទី ៤ ចុង​ឆ្នាំ ២០១៥។
ក្រុមហ៊ុន Asus នៅ​សប្តាហ៍​នេះ​បាន​រៀបចំ​កម្មវិធី Asus Zenvolution នៅ​ប្រទេស​ថៃ​ដោយ​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ​​ដូចជា​ទូរសព្ទ​ និង​ថេបប្លេត។ ក្រុមហ៊ុន​បាន​បង្ហាញ​ពី​ជោគជ័យ​សម្រាប់​ទីផ្សារ​លក់​ទូរសព្ទ​នៅ​លើ​ពិភពលោក ​។ ក្នុងនោះ​ការ​បញ្ជា​ទិញ​ទូរសព្ទ​របស់​ក្រុមហ៊ុន​បាន​កើន​ឡើង​​ពី ១០ ០០០​គ្រឿង​ក្នុង​មួយ​ខែ​ដល់ ១ ៥០០ ០០០ គ្រឿង​ក្នុង​មួយ​ខែ​នៅទីផ្សារ​ពិភពលោក៕
ចុច​អាន៖ Zenfone 3 Deluxe ទូរសព្ទ​ស៊េរី​ថ្មី អភិវឌ្ឍ​ខ្លាំង​លើ​កាមេរ៉ា
អត្ថបទ៖ រក្សា

0 comments:

Post a Comment