ទូរ ATM ត្រូវបានបង្ហាញលើកដំបូងនៅក្នុងឆ្នាំ ១៩៦៧
ហើយបច្ចុប្បន្ននេះវាបានក្លាយជាជម្រើសដ៏ល្អសម្រាប់ធ្វើ
ប្រតិបត្តិការសាច់ប្រាក់។
ការប្រើប្រាស់គឺងាយស្រួលដោយគ្រាន់តែឆូតកាត
រួចបញ្ចូលលេខសម្ងាត់ ហើយពេលទើបបង្កើតដំបូងលេខសម្ងាត់មានតែ ៤
ខ្ទង់ប៉ុណ្ណោះ។
តាមពិតទៅមានមូលហេតុគួរឲ្យចាប់អារម្មណ៍មួយដែលធ្វើឲ្យដំបូង ឡើយទូរ ATM មានលេខសម្ងាត់ត្រឹម ៤ ខ្ទង់។ ទូរ ATM បង្កើតឡើងដោយលោក John Adrian Shepherd-Barron ដែលជាអ្នកច្នៃប្រឌិតសញ្ជាតិស្កុតឡែនដ៏ល្បីមួយរូប។ នៅពេលសាកល្បងទូរ ATM នេះលោក Barron ក៏ធ្លាប់មានគំនិតថានឹងប្រើលេខសម្ងាត់ ៦ ខ្ទង់ដែរ។
លោក Barron បានមានគំនិតថា ប្រើលេខសម្ងាត់ ៦ ខ្ទង់ ព្រោះតែគាត់អាចចងចាំលេខកូដទាហាន ៦ ខ្ទង់របស់ខ្លួនបាន ប៉ុន្តែគាត់បានពិភាក្សាជាមួយភរិយារបស់គាត់ឈ្មោះ Caroline អំពីគំនិតនេះ។ ក្រោយពីពិភាក្សារួចគំនិតលេខសម្ងាត់ ៦ ខ្ទង់ត្រូវបានលុបចោល ព្រោះថាភរិយារបស់លោក Barron អាចចងចាំលេខសម្ងាត់បានត្រឹម ៤ ខ្ទង់ ប៉ុណ្ណោះ។ ហេតុនេះទើបដំបូងឡើយទូរ ATM ប្រើលេខសម្ងាត់ត្រឹមតែ ៤ ខ្ទង់។
យ៉ាងណាក្ដីបន្តបន្ទាប់មកទូរ ATM ភាគច្រើនបានប្រើលេខសម្ងាត់ដល់ ៦ ខ្ទង់ ដោយសារគិតគូរពីកត្តាសុវត្ថិភាពជាចម្បង ហើយលេខសម្ងាត់ ៤ ខ្ទង់ ក៏នៅតែមានប្រើដល់បច្ចុប្បន្នដែរ៕
ចុចអាន៖ “ក្ដារចុចអក្សរខ្មែរស្ដង់ដារ” មានន័យយ៉ាងដូចម្ដេច?
ប្រែសម្រួល៖ ហៃ សុខហេង
ប្រភព៖ techworm

0 comments:
Post a Comment