Friday, August 19, 2016

Facebook រួម​ដៃ​ជា​មួយ​ Unity ដើម្បី​ប្រជែង​ Steam

Facebook ទើប​ប្រកាស​ពី​កម្មវិធី​ Facebook PC Gaming Platform សម្រាប់​ដំឡើង​លើ​កុំព្យូទ័រ​ ដែល​បាន​រួម​គ្នា​បង្កើត​ជា​មួយ​ក្រុមហ៊ុន​ Unity។
តាម​ពិត​ទៅ​ Platform នេះ​ជា​ការ​អាប់ដេត​ថ្មី​ចេញ​ពី​ Facebook Game Arcade ដែល​​បាន​ចេញ​កាល​ពី​ដើម​​ខែ​ឧសភា។ ត្បិត​ថា​ Facebook មិន​បាន​បញ្ជាក់​ពី​បំណង​បង្កើត​ Platform នេះ​ ប៉ុន្តែ​ខាង​វិបសាយ​ TechCrunch បាន​បង្ហើប​ព័ត៌មាន​មួយ​ចំនួន​ដែល​គួរ​រំពឹង​ទុក។
Platform នេះ​រំពឹង​ថា​នឹង​ផ្ដល់​ជូន​ជា​កន្លែង​មួយ​សម្រាប់​ផ្ដោត​លើ​ការ​ស្វែងរក​ ហ្គេម​លេង ដោយ​មិន​មាន​ការ​រំខាន​ពី​ News Feed និង​ Notification ដូច​ជា​ Facebook ធម្មតា​ឡើយ។ ក្នុង​ទ្រឹស្ដី​នេះ​​វា​​ក៏​អាច​ដំណើរ​ការ​ហ្គេម​កុំព្យូទ័រ​ធំៗ​ដូច​ជា Platform របស់​​ Steam និង​ GOG ដែរ។
បច្ចុប្បន្ន​នេះ​​ខាង​ Facebook កំពុង​ផ្ដោត​សំខាន់​លើ​ការ​បញ្ចេញ​ Platform ទៅ​ឲ្យ​ Developer ប្រើ​ប្រាស់​សាក​ល្បង​ ដោយ​មិន​​បាន​បញ្ជាក់​ពី​ការ​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ៕​​​​​​​
ចុច​អាន៖ ជំនួប ៣០ នាទី Zuckerberg ចែករំលែក​បទពិសោធន៍​​​ដំណើរ​ជីវិត​និង​ការ​ធ្វើ​ជំនួយ
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TNW

0 comments:

Post a Comment