Tuesday, August 23, 2016

ទាញយកមេរៀនល្អៗ ពីសកលវិទ្យាល័យល្បីៗ ជាមួយ Openstax

OpenStax​ ​ជា​គេហទំព័រ​ចែក​រំលែក​សៀវភៅ​បែប​វិទ្យាសាស្ត្រ​សម្រាប់​សិស្សានុសិស្ស​ ​ដែល​បង្កើត​ឡើង​ដោយ​សាកលវិទ្យាល័យ​ ​Rice។

គោលបំណង​នៃ​ការ​បង្កើត​គេហទំព័រ​នេះ​គឺ​ដើម្បី​កាត់​បន្ថយ​ថ្លៃ​ចំណាយ​លើ ​ការ​ទិញ​សៀវភៅ​របស់​សិស្ស​ ​ខណៈ​ដែល​ចាប់​តាំង​ពី​ពេល​បង្កើត​ក្នុង​ឆ្នាំ​ ​២០១២​ ​OpenStax​ ​បាន​ជួយ​សន្សំ​ថវិកា​ដល់​សិស្ស​បាន​ជាង​ ​៦០​ ​លាន​ដុល្លារ។
ចំពោះ​សៀវភៅ​ដែល​មាន​លើ​ ​OpenStax​ ​គឺ​ផ្គត់ផ្គង់​ដោយ​សកលវិទ្យាល័យ​ល្បី​ៗ​ដូច​ជា​ ​The University of Arizona, Utah State University, Washington State University, The Ohio State University, The University of Georgia​ ​និង​នៅ​មាន​សកលវិទ្យាល័យ​ល្បី​ៗ​ជា​ច្រើន​ទៀត។

ប្រិយមិត្ត​អាច​​អាន​ ​ឬ​ទាញ​យក​សៀវភៅ​ទាក់ទង​នឹង​គណិតវិទ្យា​ ​វិទ្យាសាស្ត្រ​ ​វិទ្យាសាស្ត្រ​សង្គម​ ​និង​មនុស្ស​សាស្ត្រ​ ​ដោយ​ឥត​គិត​ថ្លៃ​ពី​គេហទំព័រ​នេះ៕ ចុចទីនេះដើម្បីស្វែងរកសៀវភៅទាំងនោះ
អាន​បន្ត​ ​៖​ គន្លឹះ​យក​អាហារូបករណ៍ “ Ecole Polytechnique” ពី​សាលា​ល្បី​លំដាប់​ទី​១ នៅ​បារាំង
ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​openstax

0 comments:

Post a Comment