Monday, August 29, 2016

iOS 9.3.5 ទើប​បញ្ចេញ​មុន​នេះ​ អាចទប់​ស្កាត់​ដំណើរ​ការកម្មវិធីតាមដាន​

នៅ​​ថ្ងៃ​នេះ​ក្រុមហ៊ុន​ Apple បាន​បញ្ចេញ​ការ​អាប់ដេត​ថ្មី​គឺ​​​​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 9.3.5 បន្ទាប់​ពី​បាន​បញ្ចេញ​ជំនាន់​ 9.3.4 បាន​ជិត​មួយ​ខែ​រួច​មក។

iOS 9.3.5 ទំនង​ជា​ការ​អាប់ដេត​ចុង​ក្រោយ​​បង្អស់​សម្រាប់​ iOS ជំនាន់​ទី​ ៩ ដោយ​មាន​​ដោះស្រាយ​បញ្ហា​មេរោគ​ (Bug), ​បង្កើន​ប្រព័ន្ធ​សុវត្ថិភាព និង​ សម្រួល​ដំណើរ​ការ​ជា​ដើម។​ សារព័ត៌មាន The New York Times បាន​លើក​ឡើង​ថា​ការ​អាប់ដេត​លើក​នេះ​អាច​ទប់​ស្កាត់​ដំណើរ​ការ​ Software តាមដាន​មួយ​បង្កើត​ដោយ​ក្រុម​ NSO Group ដែល​ក្រុមហ៊ុន​សុវត្ថិភាព​ Lookout បាន​ប្រទះ​ឃើញ​កាល​ពី​ថ្ងៃ​ ១១ ខែ​សីហា។
Software តាមដាន​ដែល​បង្កើត​នេះ​មាន​ឈ្មោះ​ថា​ “Pegasus” ដែល​អាច​វា​ដំឡើង​លើ​ឧបករណ៍ (iPhone ឬ iPad) ​មួយ​ដោយ​ខ្លួន​ឯង​បាន​ តាម​រយៈ​សារ​ជា​អក្សរ​មួយ។ នៅ​ពេល​អ្នក​ប្រើ​ប្រាស់​ចុច​បើក​សារ​នោះ​ វា​នឹង​ដំណើរ​ការ​ដោយ​ Jailbreak ឧបករណ៍ រួច​ដំឡើង​មេរោគ​ ដែល​អាច​តាម​ដាន​ការ​សន្ទនា, អាន​សារ​ជា​អក្សរ ឬ អ៊ីមែល ហើយ​​ថែម​ទាំង​អាច​ថត​សំឡេង​បាន​ទៀត​ផង។​​​​​​​​​​​​​​
ក្រោយ​​ដឹង​ពី​ Software ដ៏​គ្រោះ​ថ្នាក់​នេះ​​ក្រុមហ៊ុន​បាន​ធ្វើ​ការ​យ៉ាង​ប្រញាប់​ប្រញាល់​ដើម្បី​ ស្វែង​រក​ដំណោះស្រាយ ហើយ​ទី​បំផុត​អាច​ដោះ​ស្រាយ​បាន​ត្រឹម​រយៈ​ពេល​ ១០ ថ្ងៃ​ ប៉ុណ្ណោះ៕
ចុច​អាន៖ Note 7​ ​នឹង​ក្លាយ​ជា​ស្មាតហ្វូន​ ​មិន​ងាយ​ឆ្លង​មេរោគ
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
​ប្រភព៖ MacRomors, PhoneArena​

0 comments:

Post a Comment