បុរសជនជាតិរុស្ស៊ី Roman Seleznev
ត្រូវបានតុលាការអាមេរិករកឃើញថាពាក់ព័ន្ធនឹងផែនការ hack លួចលុយ
១៦៩ លានដុល្លារ។ ផែនការ hack នេះ ធ្វើឡើងតាំងពីឆ្នាំ ២០០៨ ដល់ឆ្នាំ
២០១៤ ដោយវាយប្រហារលើហាងភីហ្សា នៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
តុលាការអាមេរិកបានរកឃើញទោសចោទប្រកាន់ចំនួន ៣៨ ក្នុងចំណោមបទចោទប្រកាន់សរុបចំនួន ៤០ ក្នុងនោះមាន ការក្លែងបន្លំ និងចោរកម្មលួច ID។
Seleznev ដែលជាកូនប្រុសរបស់សមាជិកសភារុស្ស៊ី នឹងត្រូវកាត់ទោសនៅថ្ងៃទី២ ធ្នូ ខាងមុខនេះ ហើយត្រូវប្រឈមនឹងទោសជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ។
ការតាមប្រមាញ់ Seleznev
រដ្ឋអាជ្ញា បានហៅ Selezney ថាជា “ចោរលួចកាតឥណទាន (Credit Card) ដ៏ខ្លាំងម្នាក់ក្នុងប្រវត្តិសាស្ត្រ” ដែលលួចលេខកាតឥណទានជិត ៣ លានកាត។ Selezney បាន hack ចូលក្នុងប្រព័ន្ធរបស់បណ្ដាហាងភីហ្សាជាង ៣ ៧០០ កន្លែង និងបញ្ចូលមេរោគដែលលួចចម្លងលេខកាតឥណទាន។ លេខកាតទាំងនោះ បន្ទាប់មកត្រូវដាក់លក់ក្នុងទីផ្សារងងឹតលើអ៊ីនធឺណិត។ ប៉ុន្តែ Selezney មិនសារភាព។
ភ្នាក់ងារចារកម្មសម្ងាត់អាមេរិក បានចាប់ខ្លួន Selezney និងមិត្តស្រីនៅព្រលានយន្តហោះប្រទេស Maldives កាលពីឆ្នាំ២០១៤។ រុស្ស៊ីបានប្ដឹងជាផ្លូវការផងដែរអំពីការចាប់ខ្លួន និងបត្យាប័នរបស់ Selezney ដោយនិយាយថា វាជាយុទ្ធនាការរបស់អាមេរិកក្នុងការតាមប្រមាញ់ជនជាតិរុស្ស៊ីនៅ ទូទាំងពិភពលោក។ តែក្រសួងយុត្តិធម៌អាមេរិកអះអាងថា “ការកាត់ទោសលើ Selezney ធ្វើឡើងដោយសារទង្វើរបស់បុគ្គល មិនមែនដោយសារសញ្ជាតិនោះទេ”៕
ដោយ៖ សុផាត
ប្រភព៖ BBC

0 comments:
Post a Comment