Sunday, August 28, 2016

iPhone ចេញ​ឆ្នាំ​ 2017 នឹង​លែង​មាន​ប៊ូតុង​ Home​​

សារព័ត៌មាន​ Bloomberg បាន​បញ្ជាក់​ពី​ព័ត៌មាន​មួយ​ថា​ iPhone ដែល​ចេញ​នៅ​ឆ្នាំ​ក្រោយ​នេះ​ នឹង​លែង​មាន​ប៊ូតុង​ Home ត​ទៀត​ហើយ។

ការ​បញ្ជាក់​នេះ​ ស៊ី​គ្នា​នឹង​ពាក្យ​ចចាមអារ៉ាម​កន្លង​មក​​ថា​ iPhone ឆ្នាំ​ ២០១៧ ដែល​អាច​មាន​ឈ្មោះ​ថា​ iPhone 8 ​មាន​ការ​រចនា​រូបរាង​ថ្មី​ស្ទើរ​តែ​ទាំង​ស្រុង​ខុស​ប្លែក​ពី​ជំនាន់​មុនៗ ជា​ពិសេស​ផ្នែក​អេក្រង់​ និង​ប៊ូតុង​ Home។ ប៊ូតុង​ Home រួម​ជា​មួយ​ Touch ID នឹង​បំពាក់​ដោយ​ផ្ទាល់​នៅ​លើ​ផ្ទាំង​កញ្ចក់​របស់​ទូរសព្ទ។
ដោយ​សារ​ ២០១៧ ជា​ខួប​ ១០ ឆ្នាំ​ នៃ​ការ​បង្កើត​ iPhone ហេតុ​នេះ​គេ​រំពឹង​ថា​ iPhone ចេញ​នៅ​ឆ្នាំ​ក្រោយ​នេះ​ ពិត​ជា​មាន​ រូបរាង​ និង​​បច្ចេកវិទ្យា​ ពិសេសៗ​ប្លែក​ ពី​ម៉ូដែល​​មុនៗ៕​​​​
ចុច​អាន៖ Apple ផ្ដល់​កម្មវិធី​ពិសេស​មួយ​តម្លៃ​១០​ដុល្លារ ឲ្យ​ដោនឡូត​ដោយ​ឥត​គិត​ថ្លៃ
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MacRumors​​​

0 comments:

Post a Comment