Wednesday, September 21, 2016

Apple​ ​គ្រោង​ទិញ​ក្រុមហ៊ុន​ឡាន​ប្រណាំង​ ​McLaren

ព័ត៌មាន​ដ៏​ភ្ញាក់ផ្អើល​មួយ​កំពុង​អង្រួន​បណ្ដាញ​អ៊ីនធឺណិត​ក្រោយ​ សារព័ត៌មាន​ ​New York Times​ ​និង​ ​Bloomberg​ ​ចុះ​ផ្សាយ​ថា​ ​Apple​ ​គ្រោង​បោះ​ទន់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ទិញ​យក​ក្រុមហ៊ុន​រថយន្ត​ ប្រណាំង​ ​McLaren។

ជុំវិញ​ព័ត៌មាន​នេះ​ ​Apple​ ​និង​ ​McLaren​ ​មិន​បាន​ធ្វើ​ការ​បញ្ជាក់​អ្វី​នោះ​ទេ​ ​ហើយ​ថែម​ទាំង​ច្រាន​ចោល​ទាំង​ស្រុង​នូវ​ព័ត៌មាន​ទាំង​នោះ។
ទោះ​ជា​យ៉ាង​ណា​អ្នក​វិភាគ​អន្តរជាតិ​នៅ​តែ​ជឿ​ថា​នេះ​អាច​ជា​ព័ត៌មាន​ ពិត​ ​ព្រោះ​ ​Apple​ ​បាន​ដំណើរ​ការ​រួច​មក​ហើយ​នូវ​មន្ទីរ​ពិសោធន៍​ស្រាវជ្រាវ​លើ​បច្ចេកវិទ្យា​ រថយន្ត​អគ្គិសនី​ ​ខណៈ​ដែល​វិស្វករ​នៅ​ទី​នោះ​គេ​ដឹង​ថា​ចេញ​មក​ពី​ក្រុមហ៊ុន​ ​Tesla។
លើស​ពី​នេះ​អ្នក​វិភាគ​ទាំង​នោះ​បន្ត​ថា​ ​McLaren​ ​គឺ​ជា​ដៃគូ​សហការ​ដ៏​សក្ដិសម​បំផុត​របស់​ ​Apple​ ​ក្នុង​ការ​ផលិត​រថយន្ត​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ ​បូក​រួម​ទាំង​ម៉ាស៊ីន​កំពូល​លឿន​របស់​ចក្រភព​អង់គ្លេស៕
អាន​បន្ត​ ​៖កម្មវិធី​សម្រាប់​ទាញ​យក​រូប​ពី​ Instagram កំពុង​ដាក់​ឲ្យ​ដំឡើង​ Free
ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​verge

0 comments:

Post a Comment