Thursday, September 22, 2016

សម្រាប់អ្នកប្រើ iDevice ត្រូវត្រៀមអ្វីខ្លះ ដើម្បីអាចតម្លើងទៅកាន់ iOS 10 បាន?

ទន្ទឹមនឹងការចេញជាផ្លូវការនៃប្រភេទទូរស័ព្ទស្មាតហ្វូន iPhone7 និង iPhone7 Plus ក្រុមហ៊ុន Apple ក៏នឹងបញ្ចេញនូវកំណែ Update ជំនាន់ថ្មីប្រព័ន្ធប្រតិបត្តិការ iOS10 ដែលជាកំណែ Update ចុងក្រោយបំផុត នៅថ្ងៃអង្គារ ទី១៣ស្អែកនេះផងដែរ។
ប្រព័ន្ធប្រតិបត្តិការ iOS10 មានមុខងារថ្មីជាច្រើន ហើយថែមទាំងអាចលុបកម្មវិធីផ្លូវការរបស់ Apple ដែលនឹងធ្វើឲ្យអ្នកប្រើប្រាស់ពេញចិត្តស្តូក ទៅលើមុខងាររបស់វា ដោយត្រូវគេដឹងថា មានបំពាក់នូវមុខងារពិសេសជាច្រើន សម្រាប់សម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃ។

ប្រសិនបើអ្នកទាំងអស់គ្នាចង់ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS10 តើ iDevice ប្រភេទណាខ្លះដែលអាចធ្វើការ Update បាន? ខាងក្រោមនេះគឺជាឈ្មោះឧបករណ៍ iDevice ដែលអាចធ្វើការតម្លើងប្រព័ន្ធប្រតិបត្តិការ iOS10 បានៈ
iPhone
-iPhone 7
-iPhone 7 Plus
-iPhone SE
-iPhone 6s Plus
-iPhone 6s
-iPhone 6 Plus
-iPhone 6
-iPhone 5s
-iPhone 5c
-iPhone 5
iPad
-iPad Pro, 12.9-inch
-iPad Pro, 9.7-inch
-iPad Air 2
-iPad Air
-iPad mini 4
-iPad mini 3
-iPad mini 2
-iPad 4
- iPad 4th gen
ដើម្បីធ្វើការតម្លើងប្រព័ន្ធប្រតិបត្តិការ iOS10 បាន លោកអ្នកត្រូវតែ BACKUP រាល់ទិន្នន័យទាំងអស់នៅក្នុងទូរស័ព្ទ ដើម្បីបញ្ចៀសរាល់ការបាត់បង់ទិន្នន័យនៅក្នុងទូរស័ព្ទ នៅពេលមានបញ្ហាណាមួយកើតឡើង កំឡុងពេល Update ។ រួចចូលទៅកាន់ Setting > General > Software Update បន្ទាប់មកធ្វើការ Install ហើយរង់ចាំដល់វាដំណើរការចប់ ជាការស្រេច។
គួរបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការ iOS10 រចនាឡើងដោយមានមុខងារថ្មីៗមួយចំនួន ដែលធ្វើឲ្យអ្នកប្រើប្រាស់ iPhone និង iPad ពេញចិត្ត ដូចជាៈ
១. ដោះសោរមិនបាច់អូសលើអេក្រង់ ហើយជំនួសមកវិញនូវការចុចប៊ូតុង Home បន្ទាប់ពីចុចប៊ូតុងថាមពល។
២. អាចលុបកម្មវិធីផ្លូវការរបស់ Apple ហើយក៏អាចលុបតន្ត្រីក្នុងស្មាតហ្វូនម្ដងទាំងអស់បាន។
៣.អាចធ្វើការសន្ទនាតាមកម្មវិធី WhatsApp ឬ Facebook Messenger ដោយមិនបាច់ដោះសោ។
៤. មុខងារផ្ញើសារ iMessage មានភាពទាក់ទាញជាងមុន ដោយបន្ថែម emoji រួមជាមួយគំនូរក្រាហ្វិក ហើយថែមទាំងអាចកំណត់ឲ្យអ្នកផ្ញើសារទទួលបានព័ត៌មានថា សារដែលគេផ្ញើរនោះបានទៅដល់អ្នកទទួលឬអត់។
៥. មុខងារម៉ោងរោទិ៍ មានការរចនាថ្មីងាយស្រួលមើល ហើយមិនស៊ីថ្ម។
ប្រភព ៖ បរទេស
ខ្មែរឡូត

0 comments:

Post a Comment