Sunday, September 11, 2016

iPhone 7 Plus ជា​​​ iDevice ​មាន​ល្បឿន​លឿន​ជាង​គេ​បង្អស់​របស់​ Apple

ត្បិត​ថា​ iPhone 7 Plus មាន​រូបរាង​មិន​ជា​ខុស​ប្លែក​ខ្លាំង​ពី​ iPhone 6s Plus ប៉ុន្តែ​ចំណុច​ខាង​ក្នុង​ឯ​ណោះ​ទេ​ដែល​ប្រែ​ប្រួល​ខ្លាំង។
 បើ​តាម​លទ្ធផល​ធ្វើ​តេស្ត​សមត្ថភាព​បញ្ចេញ​ដោយ​ Geekbench បាន​បង្ហាញ​ថា​​បន្ទះ​ Chip A10 Fusionលើ​ iPhone 7 Plus បាន​ធ្វើ​ឲ្យ​ទូរសព្ទ​នេះ​មាន​ល្បឿន​លឿន​ជាង​ផលិតផល​ iDevice ដទៃ​របស់​ Apple។ លទ្ធផល​ស្ដែង​ឲ្យ​ឃើញ​ថា​ iPhone 7 Plus ទទួល​បាន​ពិន្ទុ​ ៣២៣៣ លើ​ដំណើរ​ការ​ single-core ចំណែក​ដំណើរ​ការ​ multi-core ទទួល​បាន​ពិន្ទុ​ ៥៣៦៣។

បើ​ប្រៀប​នឹង​ iPhone 6s Plus អាច​ទទួល​បាន​ពិន្ទុ​ត្រឹម​ ២៤០៧ ប៉ុណ្ណោះ​សម្រាប់​ single-core និង​ multi-core បាន​ពិន្ទុ​ ៤០៤៦។ ក្រឡេក​ទៅ​មើល​ iPad Pro ឯ​ណោះ​វិញ​ដែល​ធ្លាប់​ជា​ iDevice មាន​ល្បឿន​លឿន​ដាច់​គេ​ ទទួល​បាន​ពិន្ទុ​ single-core ត្រឹម​ ៣០០៩ និង​ multi-core ៤៨៨១។

ក្រៅ​ពី​បន្ទះ​ Chip A10 Fusion ទំហំ​ RAM 3GB ដែល​មាន​លើ​ iPhone 7 Plus ក៏​បាន​ចូល​រួម​ចំណែក​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ iDevice ល្បឿន​លឿន​ផុត​លេខ​ផង​ដែរ៕

ចុច​អាន៖ iPhone 7 និង 7 Plus លក់​នៅ​វៀតណាម​តម្លៃ​មិន​ក្រោម​ពាន់​ដុល្លារ

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BGR

0 comments:

Post a Comment