Sunday, September 11, 2016

ក្រុមហ៊ុន​ Singtel ​សិង្ហបុរី​​ បញ្ចេញ​​តម្លៃ​លក់​​​​ iPhone 7​ មុន​គេ

ក្រុមហ៊ុន​​ទូរគមនាគមន៍​​​សិង្ហបុរី​​​ Singtel ​​បាន​​បញ្ចេញ​​​​តម្លៃ​​​​លក់​​ iPhone 7 គ្រប់​ទំហំ​​ដំបូង​គេ​​​​ឲ្យ​​អតិថិជន​​ខ្លួន​ដឹង​ កាល​ពី​​យប់​ថ្ងៃ​​​​សៅរ៍​​ម្សិលមិញ។

បើ​យោង​ទៅ​តាម​គេហទំព័រ​ក្រុមហ៊ុន ​ ​iPhone 7 ទំហំ 32GB ​​មាន​តម្លៃ​​ ៦៩៨ ​​ដុល្លារ​សាំងហ្គាពួរ (៥១៣ ​​ដុល្លារ​អាមេរិក) និង​​ទំហំ​ ​256GB ​តម្លៃ​​ ១០០៨ ​ដុល្លារ​សាំងហ្គាពួរ (៧៤១​ ដុល្លារ​អាមេរិក​)។​

ឯ​ iPhone 7 Plus ទំហំ​ 32GB តម្លៃ​​ ​៨៧៨ ​​​ដុល្លារ​សាំងហ្គាពួរ​ (៦៤៦ ​ដុល្លារ​អាមេរិក​) និង​​​ទំហំ​ 256GB តម្លៃ​ ១ ១៨៨​ដុល្លារ​​​សាំងហ្គាពួរ​ (៨៧៤ ដុល្លារ​អាមេរិក​ )។​ ​​​គ្រប់​ទំហំ​​ទាំង​​នេះ​​​​​​​​​ ​ជា​តម្លៃ​​ក្រោម​កញ្ចប់​​ឈ្មោះថា​ Combo 1 ​ដោយ​បង់​រំលោះ​​ត្រឹម​តែ​ ២៧,៩០​ដុល្លារ​សាំងហ្គាពួរ​ (២០,៥ ​ដុល្លារ​អាមេរិក​) ​ក្នុង​មួយ​ខែ​​​​ និង​រយៈពេល​​​​កំណត់​​​មួយ ​យូរ​ ឬ​ឆាប់​តាម​​​តម្លៃ​ទូរសព្ទ​​។

បញ្ជាក់៖ តម្លៃ​នេះ ជា​តម្លៃ​សម្រាប់​គម្រោង​របស់​ក្រុមហ៊ុន៕

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ channelnewsasia

0 comments:

Post a Comment