Thursday, October 27, 2016

MacBook Pro ជំនាន់​ថ្មី​មាន​បំពាក់ Touch Bar យ៉ាង​ពិសេស​

នៅ ទី បំផុត Apple បាន ប្រកាស ចេញ MacBook Pro ជំនាន់ ថ្មី ដែល មាន បំពាក់ មុខងារ ពិសេស និង ថ្មីៗ មួយ ចំនួន ដូច ជា ព័ត៌មាន បាន លេច ធ្លាយ កន្លង មក។
MacBook Pro ដែល ប្រកាស លើក នេះ មាន ដល់ ទៅ ៣ ប្រភេទ គឺ ប្រភេទ អេក្រង់ ១៣ អ៊ីញ ធម្មតា, ប្រភេទ អេក្រង់ ១៣ អ៊ីញ មាន បំពាក់ Touch Bar នៅ ផ្នែក ខាង លើ នៃ Keyboard និង ប្រភេទ អេក្រង់ ១៥ អ៊ីញ ដែល មាន Touch Bar ដូច គ្នា។
MacBook Pro ១៣ អ៊ីញ ប្រភេទ ធម្មតា មាន ទម្ងន់ ស្រាល ជាង MacBook Air នា ពេល បច្ចុប្បន្ន ដល់ ទៅ ១២% ដោយ មាន ទម្ងន់ ត្រឹម ១,៣៦ គីឡូក្រាម ប៉ុណ្ណោះ និង មាន កម្រាស់ ១៤,៩ ម.ម។ វា ដំណើរ ការ ដោយ CPU ជំនាន់ ទី ៦ Intel Core i5 ដែល មាន ល្បឿន 2 GHz, Iris Graphic 540, RAM ទំហំ 8 GB, SSD ទំហំ 256 GB ដោយ មាន តម្លៃ ១ ៤៩៩ ដុល្លារ ហើយ មាន លក់ ចាប់ ពី ថ្ងៃ នេះ។
ចំពោះ MacBook Pro ១៣ អ៊ីញ មួយ ទៀត ដែល មាន បំពាក់ Touch Bar មាន ទម្ងន់ និង កម្រាស់ ដូច ប្រភេទ ខាង លើ ដែរ ប៉ុន្តែ MacBook Pro ១៥ អ៊ីញ ដែល មាន Touch Bar មាន ទម្ងន់ ១,៨១ គីឡូក្រាម និង កម្រាស់ ១៥,៥ ម.ម។ កុំព្យូទ័រ ទាំង ពីរ ប្រភេទ នេះ មាន បំពាក់ មុខងារ ស្កេន ក្រយៅ ដៃ TouchID នៅ លើ ប៊ូតុង បិទ/បើក ដូច ពាក្យ ចចាមអារ៉ាម បាន ចេញ ផ្សាយ កន្លង មក។ អ្នក ប្រើ ប្រាស់ ជា ច្រើន នាក់ អាច កំណត់ ក្រយៅ ដៃ របស់ ពួក គេ ហើយ macOS នឹង ធ្វើ ការ ប្ដូរ Account កុំព្យូទ័រ ផ្អែក ទៅ តាម ក្រយៅ ដៃ មួយៗ។
មុខងារ ថ្មី បំផុត ដែល មាន លើ MacBook Pro ជំនាន់ ថ្មី ទាំង ពីរ ប្រភេទ គឺ Touch Bar ស្ថិត នៅ ផ្នែក ខាង លើ នៃ Keyboard ដែល ចូល មក ជំនួស function key។ Touch Bar នេះ នឹង បង្ហាញ ចេញ មុខងារ ច្រើន យ៉ាង ដោយ ផ្អែក លើ អ្វី ដែល អ្នក កំពុង ធ្វើ លើ កុំព្យូទ័រ។

ខាង ក្រោម ជា លក្ខណៈ សម្បត្តិ របស់ MacBook Pro ជំនាន់ ទាំង ពីរ៖
-អេក្រង់ : ១៣,៣ អ៊ីញ កម្រិត 2560×1600, Wide color gamut
-CPU : Intel Skylake Core i5 ឬ Core i7
-អង្គ ផ្ទុក ទិន្នន័យ : SSD 256GB ឬ 512GB
-Memory : ប្រភេទ LPDDR3 ទំហំ 8GB
-Graphics : Intel Iris Graphics 550
-រន្ធ ត ភ្ជាប់ : Thunberbolt 3 ចំនួន ៤ រន្ធ
-ពណ៌ : ប្រផេះ និង ប្រាក់
-តម្លៃ (បរទេស) : ១ ៧៩៩ ដុល្លារ – ១ ៩៩៩ ដុល្លារ
@ MacBook Pro ១៥ អ៊ីញ
-អេក្រង់ : ១៥,៤ អ៊ីញ កម្រិត 2880×1800, Wide color gamut
-CPU : Intel Skylake Core i5 ឬ Core i7
-អង្គ ផ្ទុក ទិន្នន័យ : SSD 256GB ឬ 512GB
-Memory : ប្រភេទ LPDDR3 ទំហំ 16GB
-Graphics : Intel HD Graphics 530, Radeon Pro 450 with 2GB of GDDR5 Memory
-រន្ធ ត ភ្ជាប់ : Thunberbolt 3 ចំនួន ៤ រន្ធ
-ពណ៌ : ប្រផេះ និង ប្រាក់
-តម្លៃ (បរទេស) : ២ ៣៩៩ ដុល្លារ – ២ ៧៩៩ ដុល្លារ
ចុច អាន៖ Microsoft ចេញ កុំព្យូទ័រ ថ្មី ផ្គាប់ចិត្ត វិចិត្រករ
ប្រែ សម្រួល៖ ហៃ សុខ ហេង
ប្រភព៖ GSMArena, Apple

0 comments:

Post a Comment