Tuesday, November 1, 2016

ចាប់​បាន​ ​Hacker​ ​ធ្វើ​ឲ្យ​គាំង​ប្រព័ន្ធ​ទំនាក់ទំនង​អាសន្ន​ ​911​ ​

Hacker ម្នាក់ ឈ្មោះ Meetkumar Hiteshbhai Desai ត្រូវ សមត្ថកិច្ច រដ្ឋ Arizon ចាប់ ខ្លួន ក្រោយ គេ បាន Hack ឲ្យ គាំង ប្រព័ន្ធ ទំនាក់ទំនង អាសន្ន 911 របស់ អាមេរិក កាល ពី ថ្មីៗ នេះ។
ការ Hack នេះ Meetkumar ប្រើ បច្ចេកទេស DDOS ដោយ បង្កើត script ដែល អាច ឲ្យ ស្មាតហ្វូន និង spam ជា ច្រើន សម្រុក ហៅ ចូល ម៉ាស៊ីន មេ របស់ ប្រព័ន្ធ 911 ក្នុង ពេល តែ មួយ។
ក្រោយ ការ ចាប់ ខ្លួន Hacker នេះ អះអាង ថា គេ គ្មាន បំណង អាក្រក់ អ្វី នោះ ទេ តែ គ្រាន់ ចង់ សាក ល្បង និង ស្រាវជ្រាវ ផ្នែកសុវត្ថិភាព ប្រព័ន្ធ បច្ចេកវិទ្យា ប៉ុណ្ណោះ៕
អាន បន្ត ៖ ចិន បង្ហាញ យន្តហោះ បំបាំង កាយ ថ្មី សង្ស័យផលិត តាម យន្តហោះ ចម្បាំង អាមេរិក
ប្រែ សម្រួល ៖ រដ្ឋ
ប្រភព ៖ hackeread

0 comments:

Post a Comment