Thursday, November 3, 2016

អ្នកប្រើ​​ Android កើនដល់ ៨៧% ខណៈ iOS ថយមកត្រឹម ១២%

របាយការណ៍ ថ្មី នៃ ភ្នាក់ងារ ស្រាវជ្រាវ Strategy Analytics បាន បង្ហាញ ថា គិត ត្រឹម ត្រីមាស ទី ៣ ឆ្នាំ ២០១៦ ប្រព័ន្ធ ប្រតិបត្តិការ Android បាន គ្រប់គ្រង ៨៧,៥% នៅ ស្មាតហ្វូន ជុំវិញ ពិភពលោក។
 តួលេខ នេះ កើន ដោយ ធៀប នឹង ឆ្នាំ ២០១៥ ដែល ចំនួន អ្នក ប្រើ ស្មាតហ្វូន Android មាន ប្រមាណ ៨៤,១% ខណៈ ចំនួន អ្នក ប្រើ iPhone (iOS) ថយ ពី ១៣,៦% មក ត្រឹម ១២,១%។ របាយការណ៍ ដដែល ក៏ បង្ហាញ ចំនួន អ្នក ប្រើ ប្រព័ន្ធ ប្រតិបត្តិការ BlackBerry និង Windows មាន ការ ថយ ចុះ ពី ២,៣% មក នៅ ០,៣% ក្នុង ទីផ្សារ ស្មាតហ្វូន ជុំវិញ ពិភពលោក។
ការ កើន ឡើង នៃ ចំនួន អ្នក ប្រើ Android ព្រោះ ស្មាតហ្វូន ដែល ដំណើរការ ដោយ Android គឺ មាន តម្លៃ សមរម្យ ហើយ ងាយស្រួល ទទួល បាន សេវា ថែទាំ និង ជួសជុល៕
អាន បន្ត ៖ វិធី ប្រើ iPhone ធ្វើ ជា ឧបករណ៍ កែវ យឹត
ប្រែ សម្រួល ៖ រដ្ឋ
ប្រភព ៖ channelnewsasia

0 comments:

Post a Comment