Friday, November 11, 2016

បច្ចេកវិទ្យា​ ​៥ប្រភេទ​ ​ដែល​ជះ​ផល​អវិជ្ជមាន​ដល់​កុមារ

ភាព​ជឿន​លឿន​នៃ​បច្ចេកវិទ្យា​បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ដល់​ការ​រស់​នៅ​របស់​មនុស្ស។ ទន្ទឹម​នឹង​នោះ​គេ​ក៏​មើល​ឃើញ​ពី​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​នៃ​បច្ចេកវិទ្យា​ដែល​អាច​ជះ​ឥទ្ធិពល​យ៉ាង​អាក្រក់​ដល់​កុមារ​ផង​ដែរ។
១. គេហទំព័រ​អាសអាភាស, ដែល​ជាទូទៅ​គេហទំព័រ​ប្រភេទនេះមិនត្រឹមធ្វើឲ្យក្មេងមានចិត្តភ្លើតភ្លើន តែតែង​មានបង្កប់ Malware ដែលអាចលួចទិន្នន័យពីអ្នកប្រើប្រាស់។
 ២. Sexting​ ​ដែល​ជា​ការ​ផ្ញើ​សារ​ជា​អក្សរ​ ​ឬ​រូបភាព​ក្នុង​ទម្រង់​អាសអាភាស​តាម​ទូរសព្ទ​ដៃ។
 ៣. ភ្នាល់​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​តាម​អ៊ីនធឺណិត។
 ៤. Cyberbullying​ ​ជា​ការ​ចែក​ចាយ​ព័ត៌មាន​ខុស​ពី​ការ​ពិត​ ​ហើយ​ក្នុង​ន័យ​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ចិត្ត​អ្នក​ដទៃ​ ​តាម​បណ្ដាញ​អ៊ីនធឺណិត។
 ៥. ការ​ដាក់​ផ្សាយ​ពាណិជ្ជកម្ម​ ​និង​ចែកចាយ​គ្រឿងញៀន​តាម​បណ្ដាញ​សង្គម៕
ចុចអាន ៖ យុវជន​មួយ​ក្រុម​សុំ​ជំនួយ​ដើម្បី​ទៅ​ចូល​រួម​ប្រកួត​មនុស្ស​យន្ត​នៅ​តៃវ៉ាន់​ដើម​ខែ​ធ្នូ​ខាងមុខ​នេះ

ប្រភព៖ Hackread   ប្រែ​សម្រួល៖ រដ្ឋ

0 comments:

Post a Comment