Friday, November 11, 2016

Samsung​ ​សហការ​​ចិន​ ​ផលិត​សម្រេច​បច្ចេកវិទ្យា​ ​5G

Samsung​ ​ទើប​ផលិត​សម្រេច​នូវ​បច្ចេកវិទ្យា​ ​5G​ ​ដែល​មាន​ការ​សហការ​ជា​មួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​បច្ចេកវិទ្យា​ទូរសព្ទ​របស់​ចិន​ ​(China Mobile Research Institute)។

ស្ថាប័ន​ទាំង​ពីរ​នេះ​ចំណាយ​ពេល​ប្រមាណ​ ​៦ខែ​ ​ដើម្បី​ផលិត​សម្រេច​បច្ចេកវិទ្យា​ខាង​លើ។ ក្នុង​នោះ​ ​បច្ចេកវិទ្យា​ ​5G​ ​ដែល​ផលិត​បាន​គឺ​មាន​បែង​ចែក​ជា​ ​២ផ្នែក​ធំៗ​ ​ដោយ​មួយ​អាច​បញ្ជូន​អត្រា​ ​(rate)​ ​រលក​សញ្ញា​បាន​ច្រើន​ ​ហើយ​មិន​តម្រូវ​មាន​ ​bandwidth​ ​ធំ​ ​និង​ ​FBMC​ ​(Filter Bank Multicarrier)​ ​ជា​បច្ចេកវិទ្យា​ឲ្យ​កម្រិត​រលក​សញ្ញា​សេវា​ទូរសព្ទ​ក្រុមហ៊ុន​ផ្សេង​អាច​ចូល​វិសាលគម​ប្រេកង់​តែ​មួយ​បាន។
Samsung​ ​នឹង​ដាក់​ឲ្យ​ប្រើ​បច្ចេកវិទ្យា​នេះ​ដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ ​ឆ្នាំ​ ​២០១៨​ ​ដែល​ប្រារព្ធ​នៅ​ទី​ក្រុង​ ​PyeongChang​ ​ប្រទេស​កូរ៉េ​ខាង​ត្បូង៕
ចុចអាន ៖ Apple ចាប់​ផ្ដើម​លក់ iPhone មួយ​ទឹក​ជា​ផ្លូវ​ការ

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ

0 comments:

Post a Comment