របាយការណ៍ហិរញ្ញវត្ថុដែល Facebook
បានបញ្ចេញកាលពីសប្ដាហ៍មុនបង្ហាញថា ចន្លោះខែកក្កដា ដល់ខែ
កញ្ញាក្រុមហ៊ុនរកចំណូលបាន ៧ ពាន់លានដុល្លារ
ស្របពេលដែលចំនួនអ្នកប្រើសកម្មប្រចាំខែកើនដល់ ១,៧៩
ពាន់លាននាក់។
តាមតួលេខខាងលើគេអាចកំណត់បានថានៅត្រីមាសទី ៣ នេះ អ្នកប្រើប្រាស់ម្នាក់ៗជួយរកចំណូលឲ្យ Facebook បានជាមធ្យម ៤,០១ ដុល្លារ។ យ៉ាងណាក្ដីចំណូលនេះមានភាពខុសគ្នាបើគិតតាមតំបន់នីមួយៗ។ ឧទាហរណ៍នៅសហរដ្ឋអាមេរិក និង កាណាដា Facebook អាចទាញយកចំណូល ១៥,៦៥ ដុល្លារ ពីអ្នកប្រើម្នាក់ៗ ចំណែកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកអាចទទួលបាន ១,៨៩ ដុល្លារ ពីអ្នកប្រើម្នាក់ៗ។
នៅតំបន់អឺរ៉ុប Facebook អាចស្វែងរកចំណូលបាន ៤,៧២ ដុល្លារ ពីអ្នកប្រើម្នាក់ៗ ហើយនៅតំបន់ដទៃទៀតលើពិភពលោកអាចរកបាន ១,២១ ដុល្លារ ពីអ្នកប្រើប្រាស់មួយរូបៗ។ ចំណូលទទួលបានពីអ្នកប្រើប្រាស់ម្នាក់ៗគ្រប់តំបន់គឺកើនឡើងនៅត្រីមាសទី ៣ បើប្រៀបនឹងត្រីមាសមុន៕
ចុចអាន៖ ត្រឹមមួយថ្ងៃមេ Facebook បាត់បង់ទឹកប្រាក់ ៣ ពាន់លានដុល្លារ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ Facebook

0 comments:
Post a Comment