Friday, November 11, 2016

ការ​សិក្សា​ថ្មី៖ លេង​ Facebook ​​ច្រើន​ ​អាច​ធ្វើ​ឲ្យ​អាយុ​កាន់​តែ​វែង

ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​ ​ទៅ​លើ​អ្នក​លេង​បណ្ដាញ​សង្គម​ Facebook ​ជាង​១២​លាន​នាក់ ​បាន​បង្ហាញ​ថា ​​ការ​​​លេង​​​កាន់​តែ​ច្រើន​ជា​​ប្រចាំ​​ នឹង​ធ្វើ​​ឲ្យ​​​កើន​អាយុ​បាន​ ១២%។

កន្លង​មក​​ធ្លាប់​មាន​សេចក្ដីរាយការណ៍​ថា ការ​លេង​ Facebook ​ច្រើន​ អាច​ធ្វើ​ឲ្យ​​​បាត់បង់​ទំនាក់​ទំនង​កាន់​តែ​ជិតស្និទ្ធ​រវាង​គ្នា​ និង​ធ្វើ​ឲ្យ​ក្មេងៗ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ វក់​ខ្លាំង​ភ្លេច​រៀន​សូត្រ​ជា​ដើម។ ប៉ុន្តែ​សម្រាប់​ការ​សិក្សា​ថ្មី បាន​បង្ហាញ​ថា ការ​លេង​ Facebook ​​អាច​មាន​ផល​ប្រយោជន៍​ចំពោះ​សុខភាព​ទៅ​វិញ។
សាកល​វិទ្យាល័យ​ University of California ​សហការ​គ្នា​ជាមួយ​ Yale University ​បាន​ស្រាវ​ជ្រាវ​​លើ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Facebook ​ជាង​១២​លាន​នាក់ ខណៈ​ដែល​​របាយការណ៍​ពី​ California Department of Public Health ​បាន​បង្ហាញ​ថា ​សម្រាប់​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​​ដ៏​ពេញ​និយម​នេះ​ លើ​រយៈពេល​៦​ខែ​ជា​ប្រចាំ​ថ្ងៃ​ នឹង​មាន​អត្រា​អាយុ​វែង​បាន​ ១២%។  ​

លោក​ James Fowler ​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ University of California ​បាន​និយាយ​ថា៖ "ភាព​សប្បាយ​រីករាយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ Facebook ​ទាំង​អស់ ជា​អ្វី​ដែល​យើង​​រក​ឃើញ​​ថា ​​ពួកគេ​មាន​​​អត្រា​ប្រឈម​​​នឹង​ការ​ស្លាប់​កាន់​តែ​តិច”៕
ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ telegraph

0 comments:

Post a Comment