Tuesday, December 13, 2016

iOS​ ​10.2​ ​ចេញ​ជា​ផ្លូវការ​ ​មាន​មុខងារ​ពិសេស​ច្រើន

Apple​ ​ទើប​បញ្ចេញ​ ​iOS​ ​10.2​ ​និង​watchOS 3.1.1​ ​ផ្លូវ​ការ​សម្រាប់​ ​iPhone​ ​iPad​ ​និង​Apple Watch។
 ជា​មួយ​ ​iOS​ ​ជំនាន់​ថ្មី​នេះ​វា​មាន​បន្ថែម​មុខងារ​ពិសេស​ៗ​ដូច​ជា​មាន​ក្ដារចុច​ ​emoji​ ​ដែល​ប្រើ​តាម​ប្រព័ន្ធ​ ​Unicode​ ​9, wallpapers, មុខងារ​សម្រួល​ការ​បញ្ជា​ទូរទស្សន៍​ ​Apple TV,​ ​អាច​ផ្ញើ​សារ​ភ្ជាប់​ជា​មួយ​ ​effect​ ​ដ៏​ទាក់ទាញ, បច្ចេកវិទ្យា​ចុច​ប៊ូតុង​ថាមពល​ ​៥​ ​ដង​ប្រកាស​អាសន្ន​ ​និង​មុខងារ​សម្បូរ​បែប​ជា​ច្រើន​ទៀត។
ប៉ុន្តែ​បច្ចេកវិទ្យា​ចុច​ប៊ូតុង​ថាមពល​ ​៥​ ​ដង​ប្រកាស​អាសន្ន​ ​គឺ​មាន​ប្រើ​មុន​គេ​ក្នុង​សហរដ្ឋអាមេរិក,​ ​អូស្ត្រាលី,​ ​បែលហ្ស៊ិក,​ ​ប្រេស៊ីល,​ ​កាណាដា,​ ​ចិន,​ ​បារាំង,​ ​ហុងកុង,​ ​ឥណ្ឌា,​ ​អ៊ីតាលី,​ ​ជប៉ុន,​ ​រុស្ស៊ី,​ ​អេស្ប៉ាញ,​ ​និង​ចក្រភពអង់គ្លេស។
ដូច​នេះ​ប្រិយមិត្ត​អាច​ធ្វើ​ការ​ទាញ​យក​ ​iOS​ ​10.2​ ​ផ្លូវ​ការ​នេះ​មក​សាក​ល្បង​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ​ ​តាម​រយៈ​ ​Settings > General > Software Update៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ

0 comments:

Post a Comment