Tuesday, December 13, 2016

Facebook​ ​ត្រៀម​ដាក់​ឲ្យ​ប្រើ​មុខងារ​ ​Live​ ​360​ ​ដឺក្រេ

Facebook​ ​ទើប​ប្រកាស​ដាក់​ឲ្យ​ប្រើ​មុខងារ​ ​Live 360​ ​ដឺក្រេ​ចាប់​ពី​ថ្ងៃ​ ​១៣​ ​ធ្នូ​ ​២០១៦​ ​នេះ។ 
សម្រាប់​ដំណាក់​កាល​ដំបូង​មាន​តែ​គណនី​ដែល​ទទួល​ការ​ ​Verified​ ​ពី​ ​Facebook​ ​ទើប​មាន​ប្រើ​មុខងារ​នេះ​ ​ហើយ​សម្រាប់​គណនី​ទូទៅ​ប្រមាណ​ ​១,៨​ ​ពាន់​លាន​នោះ​នឹង​មាន​ប្រើ​ជា​បន្ត​បន្ទាប់​ក្នុង​ពេល​ដ៏​ខ្លី។
ចំពោះ​បច្ចេកវិទ្យា​នេះ​គឺ​គ្រប់គ្រង​ដោយ​ ​Oculus​ ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ ​Facebook​ ​ហើយ​ការ​ដំណើរការ​មុខងារ​ ​Live 360​ ​ក៏​ជា​ជំហាន​ដំបូង​នៃ​យុទ្ធសាស្ត្រ​លក់​ឧបករណ៍​ ​Oculus Rift VR​ ​ដែរ​នោះ​៕
ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ 


0 comments:

Post a Comment