Tuesday, December 13, 2016

សិស្ស​ ​IT​ ​អាមេរិក​ផលិត​សម្រេច​ ​Wi-Fi​ ​ស៊ី​ថាមពល​តិច​ជាង​មុន​ ​១​ ​ម៉ឺន​ដង

ក្រុម​និស្សិត​វិស្វករ​កុំព្យូទ័រ​មក​ពី​សកលវិទ្យាល័យ​ ​University of Washington​ ​ទើប​ផលិត​សម្រេច​នូវ​បច្ចេកវិទ្យា​ ​Passive​ ​Wi-Fi​ ​ដែល​ស៊ី​ថាមពល​តិច​ជាង​ ​Wi-Fi​ ​បច្ចុប្បន្ន​ដល់​ទៅ​ ​១​ ​ម៉ឺន​ដង។
 ក្រៅ​ពី​ស៊ី​ថាមពល​តិច​ ​Passive​ ​Wi-Fi​ ​អាច​ធ្វើ​ការ​ចរាចរ ​(Upload​ ​និង​Download)​ ​ទិន្នន័យ​ទំហំ​ ​១១​ ​Mbps​ ​(១១​ ​megabits​ ​ក្នុង​មួយ​វិនាទី)​ ​ខណៈ​ក្រុម​ស្រាវជ្រាវ​សង្ឃឹម​ថា​អាច​ផលិត​សម្រេច​ឲ្យ​មាន​ល្បឿន​កម្រិត​ ​4G​ ​LTE។
ក្រុម​និស្សិត​នោះ​បន្ត​ថា​ ​ពួក​គេ​មិន​ទាន់​អាច​កំណត់​ពេល​ដាក់​ចរាចរណ៍​បច្ចេកវិទ្យា​នេះ​លើ​ទីផ្សារ​នៅ​ឡើយ​ទេ​ ​ប៉ុន្តែ​គេ​អះអាង​ថា​មិន​យូរ​នោះ​ដែរ៕  
ប្រភព៖ PhoneArena ប្រែ​សម្រួល៖ រដ្ឋ

0 comments:

Post a Comment