Thursday, December 15, 2016

Facebook​ ​ចេញ​មុខងារ​ថ្មី​ ​អាច​លុប​ចោល​ព័ត៌មាន​ក្លែងក្លាយ

Facebook​ ​ទើប​ធ្វើ​ការ​បញ្ចេញ​មុខងារ​ពិសេស​មួយ​ដែល​អាច​លុប​ចោល​ព័ត៌មាន​ក្លែងក្លាយ​ ​និង​អាច​ឲ្យ​អ្នក​ប្រើប្រាស់​រាយការណ៍​ ​(Report)​ ​ពី​តំណ​ភ្ជាប់​ ​(Link)​ ​នៃ​ព័ត៌មាន​ទាំង​នោះ។

ជំហាន​ដំបូង​នៃ​ការ​ចេញ​មុខងារ​ថ្មី​នេះ​ ​Facebook​ ​បាន​សហការ​ជា​មួយ​ដៃគូ​ជា​ច្រើន​ដូច​ជា​ ​ Snopes,​ ​Politifact,​ ​ABC News,​ ​និង​ ​FactCheck.org​ ​ដើម្បី​ចាប់​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​បណ្ដាញ​សង្គម​សម្រាប់​សហរដ្ឋអាមេរិក។
ដោយ​ឡែក​មុខងារ​នេះ​អាច​ដំណើរ​ការ​បាន​ ​ក៏​ត្រូវ​មាន​សហការ​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ក្នុង​ការ​ជួយ​រាយការពី​ព័ត៌មាន​ក្លែងក្លាយ​ ​ខណៈ​បច្ចេកវិទ្យា​នេះ​មិន​ទាន់​អាច​វិភាគ​ច្បាស់​ពី​ប្រភេទ​ព័ត៌មាន។
Facebook​ ​ក៏​បង្ហាញ​ដែរ​ថា​មុខងារ​ថ្មី​នេះ​ ​នឹង​មាន​ប្រើ​ជុំវិញ​ពិភពលោក​ ​ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​និង​ទីភ្នាក់ងារ​ព័ត៌មាន​ធំ​ៗ​ ​ដូច​ជា​ ​Microsoft​ ​Google​ ​និង​ ​AFP​ ​គឺ​ជា​អ្នក​ផ្ដើម​គំនិត​បង្កើត​បច្ចេកវិទ្យា​នេះ៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រដ្ឋ

0 comments:

Post a Comment