Thursday, December 15, 2016

ថ្មី​ទៀត​ហើយ​ជា​មួយ​ ​iOS​ ​10.2.1​ ​Beta 1

៤៨​ ​ម៉ោង​ក្រោយ​បញ្ចេញ​ ​iOS​ ​10.2​ ​ផ្លូវការ​ ​Apple​ ​ក៏​បាន​ដាក់​ឲ្យ​សាកល្បង​ទាញ​យក​នូវ​ ​iOS​ ​10.2.1​ ​Beta 1​ ​បន្ថែម​ទៀត​សម្រាប់​អ្នក​សរសេរ​កម្មវិធី​សាក​ប្រើ។
 Apple​ ​បង្ហាញ​ថា​ការ​បញ្ចេញ​ ​iOS​ ​10.2.1​ ​Beta 1​ ​យ៉ាង​រហ័ស​បែប​នេះ​ក្រោយ​រក​ឃើញ​ថា​ ​iOS​ ​10.2​ ​ផ្លូវ​ការ​មាន​ ​Bug​ ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​មាន​ដំណើរការ​មិន​រលូន​ ​ហើយ​ធ្វើ​ឲ្យ​ ​iPhone​ ​មួយ​ចំនួន​ដើរ​យឺត​ជាង​មុន។
សម្រាប់​ប្រិយមិត្ត​ដែល​ចង់​សាកល្បង​ប្រើ​ ​iOS​ ​10.2.1​ ​Beta 1​ ​ក៏​អាច​ទាញ​យក​ដោយ​ស្វ័យប្រវត្ត​តាម​ ​Settings > General > Software Update​ ​ជា​មួយ​ទំហំ​ ​១,៨២​ ​GB​ ​តែ​ទាល់​តែ​ធ្វើការ​ចុះ​ឈ្មោះ​ជា​ ​Developer​ ​ជា​មួយ​ ​Apple​ ​ជា​មុន​សិន៕

0 comments:

Post a Comment